ព័ត៌មាន
ពលរដ្ឋរងគ្រោះដោយជំនន់ក្នុងស្រុកជលគីរី និងរលាប្អៀរ ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាល
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបប្រមាណជាង២០០គ្រួសារក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយ និងសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រះអង្គ ចន្ទ មុន្នី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត, ឯកឧត្តមលោកជំទាវតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង, និងឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកទាំងអស់ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបចំនួន២៦៥គ្រួសារក្នុងឃុំផ្លូវទូកក្នុងថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកឃុំ មកជួយសំរាលទុក្ខបងប្អូនភ្លាមៗ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងអំឡុងទឹកជំនន់បែបនេះ ត្រូវរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ព្រោះថាពេលទឹកជំនន់ឡើងមក គឺទឹកហូរមកមិនដឹងប្រភពមកពីណាខ្លះ ដូច្នេះសូមឱ្យពុកម៉ែបងប្អួន ពិសាទឹកដាំឆ្អិន ដើម្បីការពារគ្រួសារកូនចៅ ពីជំងឺដង្កាត់ផ្សេងៗដោយសារពិសាទឹកមិនស្អាត ឬទឹកឆៅ, សម្រាប់ស្ដ្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យនៅមណ្ឌលសុខភាពដែលមានឯកទេសត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិតម្ដាយ និងកូន ទោះធ្លាប់មានបទពិសោធន៍សម្រាលកូនទី១ ទី២ ជោគជ័យក៏ដោយ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ។ ចំពោះអ្នកមានកូនតូចៗ ត្រូវយកចិត្ដទុកដាក់ខ្ពស់ កុំឱ្យកូននៅម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកមើលថែ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានណែនាំដល់ពលរដ្ឋ ក្រោយទឹកជំនន់ស្រកទៅវិញសូមសម្អាតផ្ទះសម្បែងឱ្យបានស្អាត ពិនិត្យមើលឱ្យបានត្រឹមត្រូវ ការពារមានសត្វពស់ ឬក្អែបជាដើម ហើយបើមានបញ្ហាសុខភាពអ្វីមួយ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់បងប្អូនកុំបង្អង់យូរឱ្យសោះ៕ កាំង ហុងវាស្នា







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ