ព័ត៌មាន
ក្រសួងផែនការ បន្តធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រ និងបណ្ណគ្រួសារងាយរងហានិភ័យដោយអនុវត្តជាប្រចាំ
ការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ គឺអនុវត្តឡើងជាប្រចាំនៅពេលដែលបណ្ណនោះហួសសុពលភាព។ ក្រសួងផែនការជាអ្នកកំណត់បញ្ជីឈ្មោះគ្រួសារដែលមានបណ្ណហួសសុពលភាព រួចបញ្ជូនមកតាមឃុំសង្កាត់។ មន្ត្រីឃុំ-សង្កាត់ជាអ្នកចុះសម្ភាស រួចបញ្ជូនទិន្នន័យត្រឡប់ទៅកាន់មន្ត្រីជំនាញក្រសួងផែនការវិញ។
ការធ្វើបច្ចុប្បន្នភាព បណ្ណក្រីក្រ ក៏ដូចជាបណ្ណាសម្គាល់គ្រួសារងាយរងហានិភ័យនេះ គឺជាការចុះទៅពិនិត្យ និងចុះទៅសម្ភាសផ្ទាល់ពីស្ថានភាពចំណូលជាក់ស្ដែងរបស់គ្រួសារដែលមានបណ្ណហួសសុពលភាព។ មន្ត្រីសង្កាត់ដែលទទួលខុសត្រូវលើការងារនេះ តែងភ្ជាប់ជាមួយ Tablet ប្រើប្រាស់ដើម្បីថតរូប បំពេញចម្លើយទៅតាមតារាងសំណួរកម្មវិធី រួចបញ្ជូនទិន្នន័យទាំងនោះត្រឡប់ទៅកាន់ក្រសួងផែនការ ដើម្បីធ្វើការវិនិច្ឆ័យ។
លោក ខែម សុជា មន្ត្រីសង្កាត់ដង្កោ ទទួលខុសត្រូវលើការងារធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យលើកឡើងថា រាល់ពេលក្រសួងផែនការបញ្ជូនបញ្ជីឈ្មោះមក លោកក៏ដូចជាប្រធានភូមិ ឬអនុភូមិប្រធានភូមិ នឹងចុះទៅសម្ភាសដល់ខ្នងផ្ទះ ដើម្បីដឹងពីស្ថានភាពជាក់ស្ដែងសម្រាប់រយ:ពេល ៣ឆ្នាំដែលគ្រួសារទាំងនោះទទួលបានបណ្ណ។ ក្នុងនាមជាមន្ត្រីសង្កាត់ លោកលើកឡើងដែរថា ការងារនេះជាភាពចាំបាច់។ ភាពចាំបាច់ព្រោះដើម្បីកុំឱ្យប្រជាពលរដ្ឋដែលនៅមានភាពខ្វះខាតបាត់បង់នូវរាល់អត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។
សម្រាប់ក្រុមគ្រួសារដែលទទួលបានការសម្ភាសនាចុងសប្ដាហ៍នេះ លើកឡើងថាបណ្ណក្រីក្រ ឬបណ្ណសមធម៌ គឺមានគុណតម្លៃជាខ្លាំងសម្រាប់ក្រុមគ្រួសាររបស់គាត់ គុណតម្លៃធំបំផុតនោះ គឺការទទួលបានការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបន្តគិតគូខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត។ រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីកញ្ចប់គ្រួសារ ដែលជួយផ្គត់ផ្គង់ថវិកាជាប្រចាំខែជូនគ្រួសារមានបណ្ណក្រីក្រ។ រាជរដ្ឋាភិបាល ក៏បានរ៉ាប់រងលើការចំណាយថ្លៃសុខាភិបាល សម្រាប់គ្រួសារមានបណ្ណក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យផងដែរសម្រាប់ការទទួលសេវានៅមន្ទីរពេទ្យរដ្ឋ។ លើសពីនេះរាជរដ្ឋាភិបាល ក៏បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យផងដែរ៕ អត្ថបទ៖ គឹមហុក ថត



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព