ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ណែនាំកងកម្លាំងឱ្យបន្តអនុវត្តន៍វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្តដល់កងកម្លាំងត្រូវបន្តអនុវត្តវិធានការច្បាប់ដោយតឹងរ៉ឹង កុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ខណៈអ្នកប្រព្រឹត្តបទល្មើសនេសាទនៅតែបន្តកើតមាន។
ការលើកឡើងរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងឈរជើងប្រចាំការនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់កម្លាំងយោធាឱ្យចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ហើយជាសច្ចភាពជាក់ស្ដែងបន្ទាប់ពីមានការបង្រ្កាបពីកម្លាំងយោធាឃើញថាក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំនេះ ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបមានការកើនឡើង។
ឯកឧត្តម ប្រាប់ដល់ប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងត្រូវចូលរួមគោរពច្បាប់ កុំបន្ថែមបន្ទុកទៅដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងរាជរដ្ឋាភិបាល។
ឯកឧត្តម បានសម្ដែងការកោតសរសើរដល់កងកម្លាំង អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។
ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន និងក្មេងទំនើងដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព