ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញទាំងរដ្ឋ និងវិស័យឯកជន ត្រូវរួមគ្នាដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ និងអំពាវនាវដល់វិស័យឯកជន និងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ត្រូវសហការគ្នា រួមគ្នាពង្រឹងជាតិកម្ពុជាលើគ្រប់វិស័យ ជាពិសេសផលិតផលិតផលជាតិឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា «ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ» ខណៈសម្ដេចបានឱ្យគោលការណ៍រួចហើយទៅដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង, សមត្ថភាពផលិត ផលិតផលជាតិ។
សម្ដេចបន្តថា យើងមិនបដិសេធចំពោះទំនិញប្រទេសណាទេ ប៉ុន្ដែយើងត្រូវពង្រឹងខ្លួនឯង, ត្រូវពង្រឹងទាំងរដ្ឋ និងឯកជន។ យើងត្រូវរួមគ្នាពង្រឹងសមត្ថភាពផលិតប្រកបដោយគុណភាពតាមរយៈកិច្ចសហការគ្នារវាងរដ្ឋនឹងឯកជន។
សូមជម្រាបថា ក្នុងមួយរយៈកាលចុងក្រោយនេះ សម្ទុះនៃការគាំទ្រផលិតផលខ្មែររបស់បងប្អូនប្រជាពលរដ្ឋបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីប្រទេសជិតខាងខ្លះបានគំរាមកំហែងមកលើកម្ពុជាលើការធ្វើពាណិជ្ជកម្មផ្សេងៗ ប៉ុន្ដែផ្ទុយទៅវិញទង្វើនេះបានជំរុញឱ្យអ្នកជំនួញ និងប្រជាពលរដ្ឋខ្មែរ រួមគ្នាបង្កើនការផលិតផលិតផលក្នុងស្រុក និងប្រើប្រាស់ផលិតផលខ្មែរធ្វើឱ្យមានសម្ទុះកំណើនសេដ្ឋកិច្ចក្នុងស្រុកកាន់តែកើនឡើងខ្លាំង៕












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព