ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធដឹកនាំប្រទេស និងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាដល់ក្រុមការងារគណបក្សប្រជាជននៅរដ្ឋអូរីហ្គិន
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយ លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅវិមាន៧មករា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនូវការរីករាយ និងស្វាគមន៍ ហើយសម្ដេចក៏បានចែករំលែកអំពីទិដ្ឋភាពទូទៅ និងស្ថានភាពព្រះរាជាណាចក្រកម្ពុជា ពីអតីតកាល ប្រវត្តិសាស្រ្ដ និងស្ថានភាពនៃការពលិកម្មរបស់សម្ដេចតេជោកន្លងទៅ កាលពីសម្ដេចរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការដឹកនាំរបស់សម្ដេចកាលសម្ដេចនៅជានាយករដ្ឋមន្រ្ដីជាដើម។
សម្ដេចតេជោ ក៏បានបង្ហាញអំពីស្ថានភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងស្ថានភាពនយោបាយទៅដល់ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិនផងដែរ។ សម្ដេចតេជោ បានរំលេចអំពីការបន្តដឹកនាំប្រទេសកម្ពុជា ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលក្នុងពេលបច្ចុប្បន្ននេះ បានបន្តដឹកនាំដោយស្វាហាប់ និងបន្តខិតខំប្រឹងប្រែង អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលេចអំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលរាជរដ្ឋាភិបាលកម្ពុជារបស់យើងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ រួមនឹងស្ថានភាពនយោបាយមួយចំនួនដែលសម្ដេចតេជោ បានចែករំលែកដល់ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន បានឈ្វេងយល់បន្ថែមអំពីស្ថានភាពពិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱ្យក្រុមការងារគណបក្សនៅក្រៅប្រទេសឱ្យបានឃើញអំពីភាពរីកចម្រើនអំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព