ព័ត៌មាន
អ្នកនាំពាក្យ៖ «ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គួរបន្តនីតិវិធីប្តឹងទៅតុលាការព្រោះបងប្អូនបានបដិសេធដំណោះស្រាយរបស់ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដូចនេះនីតិវិធីមិនអាចធាក់ថយក្រោយឡើយ»
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ដែលបន្តការតវ៉ា គួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ចព្រោះបងប្អូនបានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។
លោក ស៊ុន មេសា គូសបញ្ជាក់ថា ៖ “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ ចំពោះបងប្អូនដែលមិនសុខចិត្តអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត”។
លោកសង្កត់ធ្ងន់ថា នីតិវិធីច្បាប់ និងដំណាក់កាលនៃការដោះស្រាយគឺមិនអាចធាក់ថយក្រោយត្រឡប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញទេ គឺមានតែទៅកាន់តុលាការតែប៉ុណ្ណោះ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព