ព័ត៌មាន
សម្តេចធិបតី ប្រកាសជាឱឡារិកថា ព្រលានយន្តហោះចាស់នឹងមិនលក់ឲ្យឯកជនជាដាច់ខាត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ព្រលានយន្តហោះចាស់ (ព្រលានយន្តហោះពោធិ៍ចិនតុង) មិនលក់ទៅណាទេ ដោយទុកនៅជាសម្បត្តិរបស់រដ្ឋដដែល ដើម្បីទុកបម្រុងសម្រាប់ការចុះចតយន្តហោះបន្ទាន់ ខណៈពេលព្រលានយន្តហោះថ្មីមានអាសន្ន និងមួយទៀតទុកបម្រុងសម្រាប់ធ្វើសួនសាធារណៈបម្រើដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ថា ព្រលានយន្តហោះចាស់ នឹងមិនលក់ទៅឲ្យវិស័យឯកជនដូចការលើកឡើងខុសពីការពិតរបស់ក្រុមអ្នកវិភាគអគតិមួយក្តាប់តូចនោះឡើយ។ ដោយសម្តេច បានអះអាងថា ដ៏រាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តី ព្រលានយន្តហោះនេះ គឺនៅតែជាសម្បត្តិរបស់រដ្ឋ។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់កុំមានការព្រួយបារម្ភឲ្យសោះ ចំពោះព្រលានយន្តហោះពោធិ៍ចិនតុងនេះ ដោយរាជរដ្ឋាភិបាលមិនលក់ទៅឯកជនគ្រប់គ្រងនោះឡើយ។
ក្នុងឱកាសនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា រដ្ឋនឹងចំណាយថវិកាយ៉ាងហោចណាស់ ៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់ថែរក្សា អនាម័យ និងការពារសន្តិសុខនៅព្រលានយន្តហោះចាស់នេះ៕ អត្ថបទបាន ចក់








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព