ព័ត៌មាន
សម្តេចធិបតី ប្រាប់ពលរដ្ឋត្រូវជឿលើកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងកិច្ចការពារទឹកដី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវជឿជាក់លើការខិតខំប្រឹងប្រែងរបស់មេទ័ព និងយុទ្ធជនកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយសូមកុំបន្តសួរដេញដោល និងឌឺដងថាសមរភូមិនេះស្ងាត់ សមរភូមិនោះបាត់ ខណៈកងទ័ពមិនបណ្តោយឲ្យបាត់អ្វីដែលជាសិទ្ធិស្របច្បាប់កម្ពុជានោះទេ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានក្រុមអ្នកនយោបាយខ្លះ ឬបងប្អូនមួយចំនួនបានសួរដេញដោល និងឌឺដងរាជរដ្ឋាភិបាលថា សង្រ្គាមរយៈពេលប្រាំយប់ប្រាំថ្ងៃរវាងកងទ័ពកម្ពុជា និងថៃ កាលពីកន្លងទៅនោះ បានធ្វើឲ្យកម្ពុជាបាត់បង់នូវសមរភូមិខ្លះ និងពលីយុទ្ធជនច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចធិបតី បានប្រាប់ទៅជនរួមជាតិថា គប្បីត្រូវជឿជាក់លើរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងទ័ពទាំងអស់ដែលបានខិតខំការពារដោយមិន បណ្តោយឲ្យបាត់បង់នូវអ្វីជាសិទ្ធិស្របច្បាប់របស់កម្ពុជានោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា រឿងបញ្ហាព្រំដែននេះ«ស្ងៀមស្តាត់ ប៉ុន្តែស្ងាត់គឺមិនស្ងៀម» បើតាមសម្តេចធិបតី បានបញ្ជាក់ថា អភិក្រមមាន២ ដែលទាមទារឲ្យមានការដោះស្រាយនោះ គឺទី១ កន្លែងណាដែលមានបញ្ហា ដូចជាបាតុភាពនៅបន្ទាយមានជ័យ ឬយុទ្ធជន១៨នាក់ ដោយយើងប្រឹងធ្វើយ៉ាងណា ដើម្បីទប់កុំឱ្យរាលដាលបន្តទៀត។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ពន្យល់ប្រាប់ដល់បងប្អូនជនរួមជាតិទៀតថា ទិសដៅ និងអភិក្រមនៃការដោះស្រាយរបស់រាជរដ្ឋាភិបាល គឺការការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញ នូវបរិស្ថាន ដែលអាចឲ្យប្រជាជនរស់ឡើងវិញ ដោយមិនចាំបាច់ តឹងទ្រូង និងភិតភ័យដូចសព្វថ្ងៃនេះ៕ អត្ថបទបាន ចក់












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព