ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំ ASEAN+3 និង APG នៃមហាសន្និបាតសភាពអន្តរសភាលើកទី១៥១ (151st IPU Assembly)
កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញអម ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3)ដែលដឹកនាំដោយប្រធានគណៈប្រតិភូសិង្ហបុរី និងនិងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដែលដឹកនាំដោយប្រធានប្រតិភូសភាចិន នៅក្នុងមហាសន្និបាតសភាពអន្តរសភាលើកទី១៥១ (151st IPU Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើរបាយការណ៍សកម្មភាពនៃក្រុមអាស៊ានបូកបី (ASEAN+3) និងក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ នៅក្នុងមហាសន្និបាត IPU លើកទី១៥០ និងសម្រេចលើការបំពេញកន្លែងទំនេរនៃគណៈកម្មាធិការផ្សេងៗក្នុងក្របខ័ណ្ឌ IPU ការពិនិត្យមើលលើរបៀបវារៈបន្ទាន់ និងប្រកាសពីប្រធានអាស៊ានបូកបី (ASEAN+3) សម្រាប់កិច្ចប្រជុំបន្ទាប់។






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព