ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល «កម្ពុជា បានបន្តធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថលសុខាភិបាល»
ភ្នំពេញ ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចនូវចំណុចគន្លឹះដ៏មានសារៈសំខាន់ ដែលជាអាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការប្រយុទ្ធនឹងជំងឺមិនឆ្លង ការអភិវឌ្ឍមូលធនមនុស្ស សន្តិសុខសុខភាព បញ្ហាសុខភាពបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រួមចំណែកពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ តាមរយ:ការអនុវត្តយុទ្ធសាស្រ្តសុខាភិបាលសម្រាប់ប្រទេសរវាងកម្ពុជា-WHO 2024-2028 ស្របតាមផែនការយុទ្ធសាស្ត្រ សុខាភិបាលជាតិ ២០២៥–២០៣៤ ដើម្បីលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា កម្ពុជា បានបន្តធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថលសុខាភិបាល ក្នុងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ បញ្ហាសុខភាពផ្លូវចិត្ត ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង តាមរយៈធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព សមភាព នៃការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា និងតំបន់ ព្រមទាំងពិភពលោក ពោលគឺគ្មានប្រជាជនណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ម្តងទៀត អំពីសារសំខាន់នៃការចូលរួមរបស់រដ្ឋជាសមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធានាសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងភាពថ្លៃថ្នូរបស់ប្រជាជន ដើម្បីកសាងតំបន់របស់យើងប្រកបដោយភាពធន និងការរីកចម្រើនប្រកបដោយចីរភាព៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព