ព័ត៌មាន
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំគណៈប្រតិភូចូលរួមពិធីបើកសន្និសីទលើកទី១០ និងខួបលើកទី២០នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅទីក្រុងប៉ារីស ប្រទេសបារាំង
ទីក្រុងប៉ារីស៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ.) បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទ លើកទី១០ ខួបទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅ UNESCO Headquarters ទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងមានការចូលរួមពីសំណាក់រដ្ឋភាគីដែលមកពី អឺរ៉ុប និងអាស៊ី ចំនួន៦០ប្រទេស និងអ្នកចូលរួមប្រមាណជា ៣០០នាក់រួមទាំង រដ្ឋមន្ត្រីនៃរដ្ឋភាគីពាក់ព័ន្ធប្រមាណ ៣០នាក់។
សន្និសីទនេះ ផ្ដោតពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា ៖ (១) ការគោរពខួបទី២០ នៃអនុសញ្ញាអន្តរជាតិ (២) ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិក និងអ្នករាយការណ៍ សម្រាប់សន្និសីទលើកទី១០ នៃអនុសញ្ញាអន្តរជាតិ (៣) ការពិនិត្យរបាយការណ៍របស់រដ្ឋភាគី ការកែប្រែ ឬការស្នើសុំពីរដ្ឋភាគីលើបញ្ជីហាមឃាត់និងវិធីសាស្ត្រហាមឃាត់ ឆ្នាំ២០២៦ (៤) ពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិរបស់រដ្ឋភាគី ការស្នើសុំ និងការអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការយូណេស្កូ ទៅកាន់រដ្ឋភាគី ដើម្បីផ្ដល់មូលនិធិស្ម័គ្រចិត្តបន្ថែមទៀតសម្រាប់ទ្រទ្រង់ដល់រដ្ឋភាគីដែលកំពុងជួបបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា។
ដោយឡែក ការប្រារព្ធខួបទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា បានឆ្លុះបញ្ចាំងពីសមិទ្ធផល និងបញ្ហាប្រឈមនានាក្នុងរយៈពេល២០ ឆ្នាំកន្លងមក ព្រមទាំងបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចូលរួមនូវរាល់គំនិតផ្តួចផ្ដើមថ្មីៗរបស់រដ្ឋភាគី ការកែទម្រង់ និងការរៀបចំយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព