ព័ត៌មាន
វិទ្យាល័យតាំងក្រសាំង ទទួលបានអគារបន្ទប់ទឹកស្អាតជាសមិទ្ធផលថ្មី ដើម្បីលើកកម្ពស់សុខភាព និងបរិស្ថាន
ភ្នំពេញ ៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអគារបន្ទប់ទឹកស្អាត ដែលជាសមិទ្ធផលថ្មី នៃការចូលរួមលើកកម្ពស់បញ្ហាសុខភាព និងបរិស្ថាននៅក្នុងសាលារៀន ក្រោមគម្រោងគាំទ្រពី Autobahn VAG និង Tri Dong ។
លោកជំទាវបណ្ឌិត ជា សិរី ទសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ, លោកជំទាវបានចូលរួមអបអរសាទរ ចំពោះអគារបន្ទប់ ទឹកដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយ ពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួល មួយ ខ្នងនេះ ដែលមានចំនួន ៦ បន្ទប់, ៥ បន្ទប់សម្រាប់យុវតី និង ១ បន្ទប់ សម្រាប់សិស្សមានពិការភាព ហើយនេះក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត សម្រាប់វិទ្យាល័យតាំងក្រសាំង។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុន Autobahn_VAC និងក្រុមហ៊ុន Tri Dung ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងអគារបន្ទប់ទឹកស្អាតនេះឡើង និងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, មន្ទីរអប់រំ យុវជន និងកីឡា, លោកនាយក, លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ រួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាតថ្មីនេះឡើង ដើម្បីលើកកម្ពស់អនាម័យ អនាម័យមាន សារៈសំខាន់ណាស់ពិសេសសិស្សនារី ដែលជាផ្នែកមួយក្នុងការលើស្ទួយ ការពារសុខភាព និងការចូលរួមការពារនូវជម្ងឺដង្កាត់ផ្សេងៗ។
លោកជំទាវ បន្តថា រាជរដ្ឋាភិបាលបន្តវេនថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗ នានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្នែកអនាម័យ និងទឹកស្អាតជាអាទិភាពមួយជាមួយ នឹង ចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកលឲ្យបានត្រឹមឆ្នាំ២០៣០។ ក្នុងឱកាសនេះដែរ, លោកជំទាវ នាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូនសរុបប្រមាណ ៤១៨ នាក់ រួមមាន៖ ឧបត្ថម្ភវិទ្យាល័យតាំងក្រសាំងចំនួន ២ ម៉ឺន រៀល, ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំ ១២ នាក់ រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សឃុំ ៣១ នាក់ និងលោកគ្រូ-អ្នកគ្រូ ចំនួន ៧៥ នាក់ ក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកាចំនួន ៣ ម៉ឺនរៀល, និងឧបត្ថម្ភសិស្សានុសិស្សចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួល បានឃីត ១ និងថវិកាចំនួន ១ ម៉ឺនរៀល។
សូមបញ្ជាក់ថា នៅថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារចាស់ជរា ស្ថិត នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕
អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព