ព័ត៌មាន
កម្ពុជា-ចក្រភពអង់គ្លេស លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរឡើង
កម្ពុជា-ចក្រភពអង់គ្លេស បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាង ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដោយផ្តោតលើកំណើនប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ។
នារសៀលថ្ងៃច័ន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Matt Western សមាជិកសភាអង់គ្លេស និងជាបេ្រសិតពាណិជ្ជកម្មប្រចាំកម្ពុជា ថៃ ឡាវ និងវៀតណាម និងគណៈប្រតិភូសា្ថនទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។
នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចក្រភពអង់គ្លេស ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដោយផ្តោតលើកំណើនប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តំបន់សេដ្ឋកិច្ចពិសេសបៃតង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ជាពិសេសការត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមលើកទី៣ នាពេលខាងមុខ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព