ព័ត៌មាន
ឯកឧត្តម ហេង សួរ បានទទួលជួបសម្តែងការគួរសមជាមួយប្រធានឧត្តមមន្ត្រីការងារអាស៊ាន
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន ដោយបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការងារ លើការជំរុញ និងលើកកម្ពស់ការងារសមរម្យ កិច្ចគាំពារសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ ថាមវន្ត និងយកកត្ដាមនុស្សជាស្នូល។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើស្មារតីនៃការប្តេជ្ញាចិត្តរួមគ្នានៃរដ្ឋជាសមាជិកអាស៊ាន និងវឌ្ឍនភាពឆ្ពោះទៅមុខសំខាន់ៗ ក្នុងការជំរុញការអភិវឌ្ឍជំនាញ និងពង្រីកកិច្ចគាំពារសង្គម៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព