ព័ត៌មាន
វគ្គបណ្តុះបណ្តាលស្តីពី ការស្រាវជ្រាវមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់ខេត្ត
ភ្នំពេញ ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប(MPDSR) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់ថ្នាក់រាជធានី ខេត្ត លើកទី៣ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ខេត្តចំនួន៥។
លោកជំទាវសាស្រ្តាចារ្យ បានបង្ហាញជាសង្ខេបអំពីសមទ្ធិផល របស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ចំនួន៣ គឺ៖ ១) រាល់ករណីមរណភាពមាតាទារកក្នុងឆ្នាំ២០២៥ (មរណភាពមាតា ចំនួន៣៨ និងទារកចំនួន៧៣) ត្រូវបានកំណត់អត្តសញ្ញាណប្រមូលព័ត៌មាន ពិនិត្យរួមគ្នា ធ្វើផែនការឆ្លើយតប តាមដាន និងរាយការណ៍មកថ្នាក់ជាតិ និងក្រសួងសុខាភិបាល ដោយម៉ត់ចត់ ២) គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតា ចំនួន៣៨ ត្រូវបានរាយការណ៍ ដែលមាននិន្នាការថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ៣) កត្តាជោគជ័យនៃប្រព័ន្ធMPDSR រួមមាន គណនេយ្យភាព (Accountability) ការទុកចិត្ត ឬការមិនស្តីបន្ទោសគ្នា (No Blame Culture) និងកិច្ចសហការណ៍រវាងបុគ្គលិកសុខាភិបាលទាំងអស់ ដែលពាក់ព័ន្ធ (ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសណ្តំ ផ្នែកកែលម្អរគុណភាព របស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារករបស់មន្ទីរសុខាភិបាល)។
លោកជំទាវ គ្រុយ លាងស៊ីម បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្តុះបណ្តាលនេះ អំពីគោលបំណងអភិវឌ្ឍន៍សមត្ថភាពរបស់គណៈកម្មការ MPDSR ថ្នាក់ខេត្តទាំង៥ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារកនិងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារកក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងត្រូវចូលរួមគ្នា ធ្វើឲ្យសម្រេចនូវគោលដៅក្នុងការអនុវត្តប្រព័ន្ធMPDSR ថ្មី នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ នេះតទៅ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តចំនួន ៥ រួមមាន ស្ទឹងត្រែងមណ្ឌលគិរី រតនគិរី សៀមរាប និងប៉ៃលិន សរុបចំនួន ៣៥រូប៕
អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ