ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈសម្រាប់សិល្បករ សិល្បការិនី អ្នកនិពន្ធ និងមន្ត្រីរាជការ។
លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់ ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សដល់អង្គភាព មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ ក្នុងការធ្វើទំនើបកម្មវិស័យសិល្បៈគ្រប់ជំនាញ ឱ្យប្រកបដោយ ធនធានដែលមានគុណភាព មានវិជ្ជាជីវៈ ជាសិល្បករ សិល្បការិនី ជាមន្ត្រីរាជការដែលប្រកាន់សីលធម៌ថ្លៃថ្នូរ និងជាអ្នកផ្តល់នូវកម្រងទស្សនីយភាពល្អៗ ក្នុងខ្លឹមសារកំសាន្តសប្បាយ និងការអប់រំ ជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ឱ្យស្របតាមពាក្យស្លោក « កម្ពុជា រាជាណាចក្រនៃវប្បធម៌ »។
នាឱកាសនោះលោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាល ដែលបានរៀបចំនៅថ្ងៃនេះ គឺជាជំហានថ្មី និងជាសមិទ្ធិផលថ្មីមួយទៀតនាឆ្នាំ២០២៥ ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សមួយផ្នែកក្នុងវិស័យវប្បធម៌របស់យើង ហើយក៏ជាផ្នែកមួយដែលមានចែងក្នុងគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌ ដោយទទួលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកផងដែរ ។ គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌នេះ គឺជាត្រីវិស័យចង្អុលផ្លូវឱ្យសិល្បករ សិល្បការិនី និងភាគីពាក់ព័ន្ធអនុវត្តប្រកបដោយសុក្រឹតភាព និងទំនុកចិត្តក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ឱ្យកាន់តែមានភាពត្រចះត្រចង់ឡើងជាលំដាប់។ ស្របគ្នាជាមួយនិងប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានថ្លែង ក្នុងពិធីបើកការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី “វិស័យវប្បធម៌” កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាពេលកន្លងទៅ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា « គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ » គឺជាមូលដ្ឋានគ្រឹះនិងជាត្រីវិស័យក្នុងការនាំឆ្ពោះដល់ការផ្សារភ្ជាប់វិស័យវប្បធម៌ទៅនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញាណជាតិ ការលើកស្ទួយសីលធម៌ និងកិត្យានុភាពជាតិ ការរក្សា ការពារចំណេះដឹងប្រពៃណី និងការលើកស្ទួយភាពផ្សេងៗគ្នានៃវប្បធម៌។ ក្នុងន័យនេះ គោលនយោបាយជាតិបានចែងយ៉ាងច្បាស់អំពីចក្ខុវិស័យរបស់ខ្លួនគឺ « អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម » ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន