ព័ត៌មាន
រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពី សន្តិភាព និងសន្តិសុខអន្តរជាតិ នៅទីក្រុងហ្សឺណែវ
ឯកឧត្តម ទី សុគន្ធ លេខាធិការ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បាន អញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពី សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលជាកិច្ចប្រជុំស្របជាមួយនឹង មហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះបើតាមការផ្ដល់ព័ត៌មានពី រដ្ឋសភា នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ។

កិច្ចប្រជុំនេះ ការត្រួតពិនិត្យដោយសភាលើការចំណាយលើវិស័យការពារជាតិ ការការពារការគេចពន្ធ សាជីវកម្ម និងការការពារកុមារពីការស្មុំកូនខុសច្បាប់។ ឯកឧត្តម ក៏បានចូលរួមថ្លែងសុន្ទរកថា លើប្រធានបទទាក់ទងនឹង “គោលនយោបាយគ្រប់គ្រង និងការមិនរីកសាយភាយនៃអាវុធ ការទប់ស្កាត់ការប្រកួតប្រជែងប្រដាប់អាវុធនាពេលអនាគត”។
បន្ទាប់មកថ្ងៃដដែល ឯកឧត្តម ទី សុគន្ធ បានអញ្ជើញចូលរួម កិច្ចប្រជុំ វេទិកាសមាជិកសភាវ័យក្មេងនៃ មហាសន្និបាត សហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ វេទិកានេះធ្វើការពិភាក្សាលើមូលបទ នៃមហាសន្និបាត IPU លើក ទី ១៥១« ប្រកាន់ខ្ជាប់ នូវបទដ្ឋាន មនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ក្នុងគ្រាមានវិបត្តិ» និងការពិភាក្សាលើ ការការពារកុមារ ពីការស្មុំកូនខុសច្បាប់។ ឯកឧត្តម បានចូលរួមថ្លែងសុន្ទរកថា លើប្រធានបទ “ការទូតសភា៖ ការកសាងស្ពានដើម្បីសន្តិភាព និងការយល់ដឹង”៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព