ព័ត៌មាន
រយៈពេលជិត ២ខែ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះបំផុតចំនួន ៩.០៦១គ្រួសារ
ក្នុងអំឡុងពេលគ្រោះទឹកជំនន់កន្លងទៅ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះបំផុតបានចំនួន ៩.០៦១គ្រួសារ។
ប្រជាជនទទួលផលទាំង ៩.០៦១គ្រួសារ ក្នុងនោះមានប្រជាជនរងគ្រោះដោយទឹកជំនន់ សរុបចំនួន ៦.៤១៣គ្រួសារ ក្នុងខេត្តចំនួន៥រួមមាន៖ ខេត្តមណ្ឌលគិរី ចំនួន ៩៥០គ្រួសារ, ខេត្តរតនគិរី ចំនួន ១.១០០គ្រួសារ, ខេត្តស្ទឹងត្រែង ចំនួន ១.៥០០គ្រួសារ, ខេត្តត្បូងឃ្មុំ ចំនួន ១.៨០០គ្រួសារ និងខេត្តក្រចេះ ចំនួន ១.០៦៣គ្រួសារ។ ដោយឡែក ប្រជាជនងាយរងគ្រោះបំផុតសរុបចំនួន ២.៦៤៨គ្រួសារ នៅ៤ រាជធានី-ខេត្តរួមមាន៖ ខេត្តកំពង់ឆ្នាំង ចំនួន ៨៨៣គ្រួសារ, ចែកជូនលោកតាស៊ីក្លូ នៅភ្នំពេញ ចំនួន ៣៨៦នាក់, ខេត្តកំពង់ស្ពឺ ចំនួន ១.៣២៩គ្រួសារ និងខេត្តកោះកុង ចំនួន ៥០គ្រួសារ៕

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ