ព័ត៌មាន
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) នៅថ្ងៃទី២១ តុលា នេះប្រព្រឹត្តិទៅដោយរលូន
កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជាថៃ (JBC) ដែលបានរៀបចំឡើង នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ប្រព្រឹត្តិទៅជាផ្លូវការនៅម៉ោង ១២ និង ១២នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ៦ល្ងាច ស្ថិតក្រោមបរិយាកាសរលូន ស្និទស្នាល ដោយភាគីទាំងពីរកម្ពុជា ថៃ បន្តពិភាក្សា លើរបៀបវារៈចំនួន៣សំខាន់ៗ។
មុននឹងឈានដល់កិច្ចប្រជុំពេញអង្គ ភាគីទាំង២ បានបើកកិច្ចប្រជុំចង្អៀត ដែលភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ រីឯសមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំបានជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖
១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥
២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
៣) របៀបវារៈផ្សេងៗទៀត
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃនាព្រឹកថ្ងៃនេះ គឺជា ការបង្ហាញនូវកិច្ចប្រឹងប្រែងមួយរវាងកម្ពុជា និងថៃ ដើម្បីដោះ ស្រាយបញ្ហា ព្រំដែន រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ខ្សែព្រំដែនកម្ពុជា និង ថៃ មានប្រវែងសរុបប្រមាណ ៨០០ គីឡូម៉ែត្រលាតសន្ធឹងពីខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត ប៉ៃលិន ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ។
សូមបញ្ជាក់ថា JBC គឺជា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនគោកដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ 2000 ដើម្បីពិភាក្សាអំពីការស្ទង់មតិ និងការបោះបង្គោលព្រំដែនទ្វេភាគីដែលឥលូវនេះភាគីកម្ពុជាបានឆ្លើយតបទៅនឹងសំណើររបស់ភាគីថៃដែលកម្ពុជាធ្លាប់បានធ្វើម្ចាស់ផ្ទះមុនម្តងរួចហើយ កាលពីថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2025 នៅកម្ពុជា ។គួរកត់សម្គាល់ដែរថា គិតចាប់តាំងពី MOU ឆ្នាំ២០០០ មកគឺមានរយៈពេល ២៥ឆ្នាំហើយដែលកម្ពុជា ថៃ ពុំទាន់បានធ្វើអ្វីទាំងអស់ ក្រៅតែពីការដើររកបង្គោលព្រំដែនដែលមានស្រាប់ ដែលមានចំនួនតិចតួចតែប៉ុណ្ណោះ៕
អត្ថបទ ៖ សូដាវណ្ណ










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព