ព័ត៌មាន
អគ្គលេខាធិការរងរដ្ឋសភា៖កម្ពុជាតូចមានការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់តិចតូច តែសកម្ម និងមានឆន្ទៈមោះមុតក្នុងការបំពេញកាតព្វកិច្ចសកលឆ្លើយតបការប្រែប្រួលអាកាសធាតុ
ក្នុងការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី១៤ ស្តីពីសេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងប្រធានបទស្តីពី «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» ។
នៅក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចកំពុងអភិវឌ្ឍន៍មានការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់តិចតូចប៉ុន្តែបានរងគ្រោះពីការប្រែប្រួល អាកាសធាតុដែលជាបញ្ហាសកល ធ្ងន់ធ្ងរ។ តំាងពីឆ្នាំ១៩៩៥មក កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកាតព្វកិច្ចសកល នៅក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្តេជ្ញាយ៉ាងចិត្តដ៏មោះមុត របស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដើម្បីឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកម្ពុជា មានភាពស្អាត ភាពបៃតង និងសម្រេចគោលដៅ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
នៅក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពី តួនាទីដ៏សំខាន់របស់នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិនិងនាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមនិងគំាទ្រដល់រដ្ឋសភា ក្នុងការបំពេញតូនាទីរបស់ខ្លួន ក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុនេះ។
សិក្ខាសាលាអន្តរជាតិលើកទី១៤ ស្តីពីសេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េនេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលាឆ្នាំ២០២៥ ដោយមានវាគ្មិនសំខាន់ៗ អញ្ជើញមកថ្លែងសន្ទរកថា និងចែករំលែកបំបទពិសោធន៍។ សិក្ខាសាលានេះ មានប្រតិភូចូលរួមមកពី ១៧ប្រទេស ដើម្បីពិភាក្សាលើប្រធានបទចំនួន ២គឺ៖ ១) «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» និង ២) «តួនាទីរបស់សភាក្នុងការកាត់បន្ថយវិសមភាព» ។
នៅក្នុងឱកាសចូលរួមសិក្ខាសាលាជាលក្ខណៈអន្តរជាតិនេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានជួបប្រាស្រ័យទាក់ទង ពិភាក្សាការងារ ពង្រឹងបណ្តាញទំនាក់ទំនាក់ជាមួយគណៈប្រតិភូមកពីប្រទេសផ្សេងៗ។ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូនានា ពីសភាពការណ៍ពិតនិងការវិវត្តថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ និង ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាន ផងដែរ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវ័យក្មេង ប្រកបដោយថាមវន្ត រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តម្លៃខ្ពស់បំផុតលើសុខសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទំាងអស់ រួមទំាងការអភិវឌ្ឍផង៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព