ព័ត៌មាន
ខេត្តរតនគិរី និងខេត្តហ្សាឡាយ វៀតណាម បន្តសហប្រតិបត្តិរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តរតនគីរី
នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការជំនាញខេត្តរតនគិរី(កម្ពុជា) និង គណៈកម្មការជំនាញខេត្តហ្សាឡាយ (វៀតណាម) បានបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបន្តផែនការរុករកគាស់លើក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីជីវិតក្នុងសម័យ សង្គ្រាមនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦។
កិច្ចប្រជុំរៀបចំធ្វើឡើង នៅសាលប្រជុំអគារBសាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និង លោ ជំទាវ ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ និងជាប្រធានគណៈកម្មការជំនាញខេត្តហ្សាឡាយ ។
សូមបញ្ជាក់ថា យោងតាមខ្លឹមសារកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងគណៈកម្មការជំនាញរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មការជំនាញរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។ គណៈកម្មការជំនាញខេត្តទាំងពីរ បានរួមសហការគ្នាយ៉ាងសកម្មក្នុងការ អនុវត្តរុករក គាស់លើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងធ្វើមាតុភូមិ និវត្តន៍ បានសរុបចំនួន ៥៤៨ អដ្ឋិធាតុ។
សម្រាប់រដូវប្រាំង២០២៥-២០២៦នេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តរតនគីរី រួមមាន៖ ស្រុកអូរយ៉ាដាវ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបានលុង និងតំបន់ផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តរតនគិរី៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព