ព័ត៌មាន
មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៤ បិទបញ្ចប់ កំពុងត្រៀមឆ្ពោះទៅកាន់ខួបទី១៥
ភ្នំពេញ ៖ ព្រឹត្តិការណ៍ភាពយន្តខ្លីអន្តរជាតិលំដាប់កំពូលរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យមួយលើក ដែលផ្តោតលើការផ្លាស់ប្តូរផ្ទាល់ខ្លួន និងប្រកាសពីគំនិតផ្តួចផ្តើមថ្មីចំនួន ១៥សម្រាប់ឆ្នាំគម្រប់ខួបដ៏សំខាន់នេះ។
មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៤ ជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់ នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវការប្រារព្ធរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ ដែលជាការបញ្ចប់ទៅជំនាន់នេះបង្កប់នូវខ្លឹមសារនាំឱ្យយើងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រធានបទ «ការផ្លាស់ប្តូរ»។ រៀបចំឡើងដោយ «ក្រុមភាពយន្តឈូករ័ត្ន» មហោស្រពនេះបានអបអរសាទរថាមពលនៃការផលិតរឿងខ្លី ដោយចាប់យកនូវអារម្មណ៍សហគមន៍ និងស្នាដៃសិល្បៈឆ្នៃប្រតិដ្ឋនៃការប្រាប់រឿងដ៏លេចធ្លោ។
លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពចតុមុខ ហៅកាត់ថា CSFF និងជាស្ថាបនិក «ក្រុមភាពយន្តឈូករ័ត្ន» បានមានប្រសាសន៍ថា ការសម្លឹង ឃើញការកើនឡើងយ៉ាងច្បាស់នៃគុណភាព និងការកើនឡើងនៃការសម្តែងការចាប់អារម្មណ៍ពី សមិទ្ធិករភាពយន្ត អន្តរជាតិដើម្បីមកចូលរួមមហោស្រពដោយផ្ទាល់ និងដើម្បីមកទស្សនាកម្ពុជា បានផ្តល់ឱ្យយើងនូវមោទនភាពយ៉ាងខ្លាំង។ មហោស្រពនេះគឺលើសពីព្រឹត្តិការណ៍មួយ វាក៏ជាកន្លែងដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយពីកម្ពុជា ទៅកាន់តំបន់ និងពិភពលោកទាំងមូលនៃការចូលរួមរបស់យើងក្នុងការផ្តល់ឱកាសនៃការផ្លាស់ប្តូរវប្បធម៌ និងធ្វើឱ្យយើងទៅកាន់តែកៀក ជាងមុនជាមួយពិភពលោកក្នុងភាសាភាពយន្តសាកល ហើយយើងប្តេជ្ញាចិត្តជាងពេលណាៗទាំងអស់ដើម្បីបំផុសគំនិត ដល់សមិទ្ធិករភាពយន្តកម្ពុជាយើងជំនាន់ក្រោយដើម្បីចូលរួមជាសកម្មក្នុងការអភិវឌ្ឍន៍វិស័យភាពយន្ត ជាមួយនឹងដៃគូគាំទ្រនានារបស់យើង។
មហោស្រពនេះត្រូវបានគូសបញ្ជាក់ដោយភាពយន្តខ្នាតខ្លីជាប់ពាក់ព័ន្ធទៅនឹងប្រធានបទ «ការផ្លាស់ប្តូរ» ហើយស្នាដៃ ចំនួនបីសុទ្ធតែឈ្នះពានរង្វាន់ដូចជា៖ ភាពយន្តខ្លីខ្មែរល្អបំផុត (Winner): «ចៅសំណព្វចិត្ត»ទាក់ទងនឹង «ជំនាន់» ។ ភាពយន្តខ្លីខ្មែរល្អបំផុត លេខ២ (Second Place): «គ្រាំចិត្ត» ទាក់ទងនឹង «ទំនាក់ទងដៃគូ»។ ភាពយន្តខ្លីខ្មែរ «ព្រះចន្ទក្រហម» (Red Moon): ឈ្នះទាំងពានរង្វាន់ គណៈកម្មការ (Jury Mentioned award) និងពានរង្វាន់ ជម្រើសទស្សនិកជន (Audience Choice award) ដែលពានរង្វាន់ជម្រើសទស្សនិកជនមានភាពស៊ីជម្រៅជាមួយប្រធានបទ «ពេលវេលា» (Time)។
ទន្ទឹមគ្នានោះដែរ សមិទ្ធិករភាពយន្ត នៃភាពយន្តខ្លី ដែលបានឈ្នះពានរង្វាន់ បានបង្ហាញចំណាប់អារម្មណ៍រំភើបខ្លាំងណាស់ ព្រមទាំងសើចសប្បាយ ជាពិសេសមហោស្រពនេះបានផ្តល់នូវឱកាសដំបូងដើម្បីមើលភាពយន្ត នៅលើកញ្ចក់អេក្រង់ធំ ដែលជាបទពិសោធន៍សិក្សាដ៏ធំមួយ ហើយវាបានបំផុសគំនិតឱ្យបន្តកែលម្អការងារ បន្តែមទៀតឱ្យកាន់តែ ប្រសើឡើង។
នាឱកាសនោះ ឯកឧត្តម ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលដើរតួយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើងទៅកាន់ប្រជាជនយើង និងពិភពលោក។ វេទិកាដូចជាមហោស្រពភាពយន្តខ្លីចតុមុខបង្កើតឱកាសដ៏មានតម្លៃ សម្រាប់សមិទ្ធិករវ័យក្មេងរបស់យើង ដើម្បីបញ្ចេញពន្លឺ និងតំណាងឱ្យប្រទេសកម្ពុជាជាលក្ខណៈអន្តរជាតិ។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មនេះដើម្បីបន្តជំរុញភាពយន្តខ្មែរទៅមុខ៕
អត្ថបទ រដ្ឋា























-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ