ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញធ្វើទស្សនកិច្ចអង្គភាពសេវាសាធារណៈជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ នៅមន្ទីរពេទ្យខេត្តកំពង់ចាម
បន្តាប់ពីបានប្រកាសបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាមរួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងគណៈប្រតិភូរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ប្រធានមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅទីនោះ ព្រមទាំងបានត្រួតពិនិត្យស្ថានភាពជុំវិញមន្ទីរពេទ្យផងដែរ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានស្តាប់ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រាយការណ៍ពីសារបានប្រវត្តិមន្ទីរពេទ្យ វឌ្ឍនភាពការងារដែលសម្រេចបាន ចក្ខុវិស័យ និងគួបផ្សំសំណូមពរនានា រួចមក ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងបានលើកទឹកចិត្តឱ្យបន្តខិតខំពង្រឹងការអនុវត្ត យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពកក់ក្តៅ និងឱ្យសាកសមនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីអភិក្រមរបស់សម្តេចធិបតី ជាពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសជិតខាង ដោយលើកឡើងថា អភិក្រមទី១ គឺអត់ធ្មត់ ស្ងាត់ តែមិននៅស្ងៀម ដោយខំប្រឹងប្រែងបន្តយកចិត្តទុកដាក់ ធ្វើការជាមួយមិត្តភក្តិអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ឈានឆ្ពោះទៅបញ្ចប់បញ្ហាជម្លោះនេះទាំងស្រុងតែម្តង។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំតាមដានដោយយកចិត្តទុកដាក់ និងផ្តល់ជំនឿចិត្តទៅដល់រាជរដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានេះដែរ យើងត្រូវពង្រឹងស្មារតីជាតិនិយម តែជាតិនិយមនេះ មិនមែនជាការស្អប់ជាលក្ខណៈពូជសាសន៍ទេ ផ្ទុយទៅវិញ គឺការពង្រឹងសមត្ថភាពរបស់យើង ថែរក្សាស្មារតីស្នេហាជាតិ រួបរួមជាតិ ពង្រឹងសាមគ្គីផ្ទៃក្នុង និងខំប្រឹងខ្លួនឯងជាប្រចាំ។



















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព