ព័ត៌មាន
CAIC និង GX FOUNDATION ចុះហត្ថលេខាដើម្បីការពារជម្ងឺឆ្លងផ្សេងៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និង ជីអិច ហ្វោនដេសិន ហៅកាត់ CAIC និងមូលនិធិ ជីអិច ហ្វោនដេសិន (GX FOUNDATION) របស់សាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការការពារហានិភ័យសុខភាពប្រឆាំងនឹងជម្ងឺគ្រុនឈាម និងជម្ងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក លៀង ជុនយីង (LEUNG Chun-Ying) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ GX Foundation និង លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC ក្នុងគោលបំណង នឹងបើកផ្លូវឱ្យមូលនិធិ GX Foundation ចុះទៅដើម្បីពិនិត្យរៀបចំបំពាក់ឧបករណ៍បច្ចេកទេសនានា ការពារជំងឺគ្រុនឈាម និងបង្ការហានិភ័យ ចំពោះសុខភាពពីជំងឺផ្សេងៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដំណើរ។
បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន CAIC បានឱ្យដឹងថា មូលនិធិ GX FOUNDATION បានចូលមកប្រទេសកម្ពុជាចាប់តាំងពីជំនាន់កូវីដ១៩ ដែលរហូតមកដល់ពេលនេះ មូលនិធិនេះបានផ្តល់ពេទ្យជំនាញ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ អ្នកឧកញ៉ា បានបន្តថា មូលនិធិនេះ មានជំនាញច្បាស់លាស់ និងមានការទំនាក់ទំនង រវាងកម្ពុជា និងហុងកុង ដូច្នេះមូលនិធិនេះ គឺជាក្រុមហ៊ុនដើរជួយតាមប្រទេសខ្វះខាតដោយឥតគិតថ្លៃ៕
អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព