ព័ត៌មាន
ប្រធាន Asia Bridge បង្ហាញការចូលរួមផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់ធុរកិច្ចអាល្លឺម៉ង់
ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge បានបង្ហាញនូវឆន្ទៈខ្ពស់ ក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពលនានារបស់កម្ពុជា ដល់សហគមន៍ធុរកិច្ច និងពាណិជ្ជកម្មអាល្លឺម៉ង់ និងដៃគូរបស់ Asia Bridge ផ្សេងៗ បានស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។
ឯកឧត្តម Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ, ឯកឧត្តមបានសម្តែងនូវការកត់សម្គាល់ខ្ពស់ ចំពោះកំណែទម្រង់នានា ដែលនាំឱ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេលចុង ក្រោយ ព្រមទាំងបានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះចក្ខុវិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការ ជំរុញកម្ពុជាដើរស្របតាមចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ឯកឧត្តមប្រធាន បានបង្ហាញនូវការតាំងចិត្តខ្ពស់ ក្នុងការពាំនាំអំពីចំណុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជា ដែល ឯកឧត្តមបានស្វែងយល់ក្នុងដំណើរទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តដល់សហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនង ជាមួយស្ថាប័ន Asia Bridge ផ្សេងៗ បានស្វែងយល់អំពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រា ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និង ការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង បទពិសោធន៍ការងារកន្លងមក, បរិយាកាសវិនិយោគនៅកម្ពុជា, ពិពិធកម្មសេដ្ឋកិច្ច និងគោលដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព