ព័ត៌មាន
អគ្គលេខាធិការអាស៊ាន ផ្ញើលិខិតកោតសរសើរជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចំពោះការដឹកនាំក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥
យោងតាមលិខិតអបអរសាទរ និងកោតសរសើរពីឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្នុងឋានៈជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន សូមសម្តែងសេចក្តីសោមន្សរីករាយ និងទទួលស្គាល់ភាពជាអ្នកដឹកនាំ និងភាពជាប្រធានដឹកនាំគំរូរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងសន្និសីទនៃភាគីនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ (AADMER) ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន គូសបញ្ជាក់ថា ការប្ដេជ្ញាចិត្តឥតងាករេរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ពេញមួយអាណត្តិជាប្រធាន ឆ្នាំ២០២៥ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញភាពធន់របស់អាស៊ាន ជាពិសេសក្នុងឱកាសជាប្រវត្តិសាស្ត្រនៃខួបលើកទី២០ នៃ AADMER។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន កត់សម្គាល់ឃើញថា តួនាទីឈានមុខគេរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងការបង្កើតកម្មវិធីការងារ AADMER 2026-2030 គឺមានសារៈសំខាន់បំផុត ដែលជាត្រីវិស័យណែនាំសម្រាប់អនាគតនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ាន៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព