ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ាន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមវេទិកាជំនាញសកលឆ្នាំ២០២៥ (Global Skills Forum 2025) រៀបចំឡើងក្នុងបរិបទ “ASEAN YEAR of SKILLS 2025” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមក៏បានស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ាន (Regional Skills Body) ដើម្បីជំរុញចល័តភាព និងការទទួលស្គាល់ជំនាញរបស់ពលករជំនាញនៅតាមប្រទេសសមាជិក ព្រមទាំងអំពាវនាវឱ្យមានចល័តភាពអត្ថប្រយោជន៍សន្តិសុខសង្គម ដើម្បីធានាបាននូវការការពារ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងវេទិការដ្ឋមន្ត្រីការងារអាស៊ាន សម្រាប់ការអភិវឌ្ឍនមូលធនមនុស្ស (ASEAN Forum of Manpower Ministers for Human Capital Development) ដោយបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំកម្មវិធីវេទិកាជំនាញសកល ឆ្នាំ២០២៥ នេះ និងថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់កិច្ច សហការក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងជាសាកលពាក់ព័ន្ធនឹងជំនាញ។
ប្រធានបទនៃកិច្ចពិភាក្សាផ្តោតលើការផ្សារភ្ជាប់គម្លាតជំនាញអាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ ការលើកកម្ពស់ចល័តកម្លាំងពលកម្ម ជំរុញកំណើនប្រកបដោយបរិយាបន្ន និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកំណត់នូវទស្សនវិស័យគោលនយោបាយ និងការប្តេជ្ញាចិត្តក្នុងតំបន់ និងកិច្ចព្រមព្រៀងស្តីពីសកម្មភាពសម្រាប់តាមដានឆ្នាំជំនាញអាស៊ាន ២០២៥។
ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍជំនាញអាចសម្រេចទៅបានដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យឯកជន កម្មករនិយោជិត និងគ្រឹះស្ថានបណ្ដុះបណ្ដាល។ កម្ពុជាបានដាក់អនុវត្តគោលនយោបាយជាច្រើន ដើម្បីជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការបណ្តុះបណ្តាល និងបង្កើនជំនាញ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមជាមួយមូលនិធិអភិវឌ្ឍជំនាញ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព