ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា៖ លទ្ធផលសភាពការណ៍កម្ពុជា-ថៃ បច្ចុប្បន្ននឹងបង្កលក្ខណៈក្នុងការដោះលែងទាហ៊ានកម្ពុជា ១៨នាក់ និងបង្កើតជំនឿទុកចិត្តការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា តាមរយៈលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី, សភាពការណ៍ដែលកំពុងទទួលបាននេះនឹងបង្កលក្ខណៈក្នុងការដោះលែងទាហ៊ានកម្ពុជាចំនួន១៨នាក់ និងបង្កើតភាពជំនឿទុកចិត្ត និងជឿជាក់ទៅវិញទៅមកព្រមទាំងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញការសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃ៍ទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ក្នុងស្មារតីបង្កើតភាពជំនឿទុកចិត្ត និងជឿជាក់ទៅវិញទៅមក ព្រមទាំងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា សភាពការណ៍ដែលកម្ពុជា-ថៃកំពុងទទួលបាននេះក៏នឹងបង្កលក្ខណៈក្នុងការដោះលែងទាហ៊ានកម្ពុជាចំនួន១៨នាក់ ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល៩០ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់៕



-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ