ព័ត៌មាន
អភិបាលខណ្ឌច្បារអំពៅ សំណេះសំណាល សួរសុខទុក្ខបងប្អូនបោសសម្អាតក្រុមហ៊ុនស៊ិនទ្រី ក្នុងមូលដ្ឋាន
លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហម ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនស៊ិនទ្រី ក្នុងខណ្ឌច្បារអំពៅ ចំនួន១៦នាក់ ។
នាឱកាសនោះ លោក ចេង មុនីរ៉ា បានថ្លែងអរគុណដល់បងប្អូនបុគ្គលិក ផ្នែកបោសសម្អាតក្រុមហ៊ុនស៊ិនទ្រី ដែលបានរួមចំណែក ធ្វើឲ្យមូលដ្ឋានខណ្ឌច្បារអំពៅ គ្មានសំរាម បានយកចិត្ដទុកដាក់កាន់តែខ្ពស់ ក្នុងការលើកកម្ពស់អនាម័យភូមិឋាន និងអនាម័យស្អាតល្អ ដែលកិច្ចការទាំងនេះ នឹងរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋយ៉ាងល្អក្នុងមូលដ្ឋាន។
ឆ្លៀតឱកាសនោះ លោក ចេង មុនីរ៉ា សូមផ្តាំផ្ញើ និងអំពាវនាវដោយបំផុសស្មារតីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំយកសំរាមទៅដាក់លើគំរបលូ មាត់លូ ត្រូវវេចខ្ចប់សំរាម ទុកដាក់សំរាមនៅផ្ទះរៀងៗខ្លួន ពិសេសត្រូវបញ្ចេញសំរាមតាមពេលម៉ោងកំណត់ ដើម្បីរថយន្តដឹកជញ្ជូនសំរាម។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានធ្វើការណែនាំដល់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី អំពីការកាយកាកសំណល់រឹង និងកាកសំណល់ផ្សេងៗ ចេញពីមាត់លូ និងអណ្តូងលូផងដែរ ដែលធ្វើឲ្យភូមិឋានមានបរិស្ថានល្អស្អាត។
សូមជម្រាបថា អំណោយកាកបាទក្រហម ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនស៊ិនទ្រី ក្នុងខណ្ឌច្បារអំពៅ ដោយក្នុង១នាក់ ទទួលបានអង្ករ១បាវ, មី១កេស, ភេសជ្ជៈ១កេស និងថវិកា៣០,០០០រៀល ៕ លីហេង






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព