ព័ត៌មាន
អ្នកជំនាញ៖ ទោះបីកម្ពុជាមានជម្លោះជាមួយថៃ ប៉ុន្ដែការធ្វើពាណិជ្ជកម្មអន្តរជាតិបន្តមានកំណើនខ្ពស់
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានមើលឃើញថាទោះបីប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយថៃមួយរយៈពេលកន្លងមកនេះ ក៏ការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាជាមួយបណ្តាប្រទេសដៃគូផ្សេងៗ នៅតែបន្តមានកំណើនខ្ពស់ ខណៈដែលប្រទេសថៃបានកំពុងបាត់បង់នូវសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសការធ្វើពាណិជ្ជ កម្មជាមួយកម្ពុជា។
ឯកឧត្តមបានលើកឡើងថា ការបាត់បង់ដៃគូពាណិជ្ជកម្មរបស់ភាគីថៃនេះដោយសារប្រទេសថៃមានបញ្ហាផ្ទៃក្នុង ជាពិសេសរវាងរដ្ឋ និងវិស័យឯកជន និងការបង្ករជម្លោះឥតឈប់ឈរជាមួយប្រទេសជិតខាងដូចកម្ពុជាជាដើមបានធ្វើឱ្យបាត់បង់នូវទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិនៅក្នុងប្រទេសរបស់ខ្លួន។
ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា តាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៥-២៨ ខែតុលាខាងមុខនេះ ក្រោមអធិបតីភាពវត្តមាន ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ និងមានភាពប្រសើរឡើង ប៉ុន្ដែទំនាក់ទំនងពាណិជ្ជកម្មនៅមិនទាន់អាចល្អឡើងវិញនោះទេ។
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជារយៈពេល៩ ខែឆ្នាំ២០២៥នេះមានទំហំទឹកប្រាក់សរុបប្រមាណជិត ៤៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង៦ពាន់លានដុល្លារស្មើ១៦% បើប្រៀបធៀបនឹងរយៈពេល៩ខែឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើង ១៥% ខណៈការនាំចូល មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារអាម៉េរិក កើន ១៦% បើប្រៀប ធៀបនឹងរយៈពេលដូចឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព