ព័ត៌មាន
ទេសរដ្ឋមន្ត្រី លី ធុជ ស្នើឱ្យជប៉ុន បន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្តិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម AISAWA Ichiro សមាជិកសភានៃប្រទេសជប៉ុន នៅអគាររដ្ឋសភាជប៉ុន (The National Diet Building)។

ក្នុងជំនួបនោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅជាមួយកម្ពុជា និងបានចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរកសាងសន្ថិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលក្នុងនោះផងដែរ វិនិយោគរបស់ជប៉ុនបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរ។ លើសពីនេះ និស្សិតខ្មែរជាច្រើនបានមកបន្តការសិក្សានៅប្រទេសជប៉ុន ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា កាន់តែរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ ឯកឧត្តម AISAWA Ichiro រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីស្វែងយល់ច្បាស់អំពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងអំពីការចូលរួមចំណែករបស់ជប៉ុន នៅក្នុងភាពជោគជ័យនៃសកម្មភាពមីនកម្ពុជា និងស្នើឱ្យជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម AISAWA Ichiro បានកោតសរសើរចំពោះភាពរីកចម្រើនជាទីកត់សម្គាល់របស់កម្ពុជា និងបានបង្ហាញជំហរបន្តភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានផ្តល់ទំនុកចិត្ត និងបានបញ្ជូននិស្សិតឆ្នើមជាច្រើន មកបន្តការសិក្សានៅប្រទេសជប៉ុន ហើយឯកឧត្តមស្នើឱ្យកម្ពុជា បន្តបញ្ជូននិស្សិតមកសិក្សាឱ្យកាន់តែច្រើន ជាពិសេសមន្ត្រីរាជរដ្ឋាភិបាលរបស់កម្ពុជា។ ឯកឧត្តម សន្យាថានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ដើម្បីស្វែងរកឧកាសវិនិយោគនៅកម្ពុជា៕

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ