ព័ត៌មាន
លេខាធិការគណៈកម្មការកិច្ចការបរទេសរដ្ឋសភាចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនបីក្នុងមហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៥១ នៅក្រុងហ្សឺណែវ
ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តម បានធ្វើបទអន្តរាគមន៍ ២ លើក ក្នុងប្រធានបទទី១ អំពី”ផលប៉ះពាល់នៃការកើនកំដៅលើផែនដី៖ ការអំពាវនាវរបស់សភាដើម្បីការពារជនងាយរងគ្រោះ”។
ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តម ទី សុគន្ធ បានបញ្ជាក់ថា កម្ពុជាស្ថិតនៅជួរមុខនៃការប្រែប្រួលអាកាសធាតុ ហើយសភាកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់ក្នុងការជំរុញនូវយុត្តិធម៌អាកាសធាតុ និងការពារសិទ្ធិប្រជាពលរដ្ឋដែលងាយរងគ្រោះ។ សកម្មភាពសភារបស់យើងរួមមាន ការរួមបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងច្បាប់របស់ប្រទេស ការគាំទ្រនូវការធ្វើបច្ចុប្បន្នភាពរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីសម្រេចបានគោលបំណងអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ រៀបចំយន្តការហិរញ្ញប្បទានអាកាសធាតុ និងធានាឱ្យមានការចូលរួមពីសាធារណជន។
ចំណែកនៅក្នុងបទអន្តរាគមន៍មួយទៀត របស់ ឯកឧត្តម ទី សុគន្ធ គឺនៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំសភានៅ COP30 – ប្រេស៊ីល នាពេលខាងមុខ។ កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើការផ្តល់អាទិភាពដល់សំឡេងរបស់ប្រទេសដែលងាយរងគ្រោះ និងមានការអភិវឌ្ឍតិចតួច (LDCs) ។ កិច្ចប្រជុំបានអំពាវនាវឱ្យមានយន្តការហិរញ្ញវត្ថុអាកាសធាតុរឹងមាំជាងមុន ការលើកឡើងពីតួនាទីរបស់សភាក្នុងការត្រួតពិនិត្យការរួមចំណែករបស់ (NDCs) និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទស្សនៈរវាងយុវជន និងសង្គមស៊ីវិលជាដើម។
នៅរសៀលថ្ងៃដដែល ឯកឧត្តម លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ក៏បានចូលរួមពិនិត្យក្នុងការបោះឆ្នោតនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីលិទ្ធប្រជាធិបតេយ្យ និងសិទ្ធមនុស្ស នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly)ផងដែរ៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព