ព័ត៌មាន
រដ្ឋាភិបាលជប៉ុន ស្វាគមន៍ ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីថ្លែងការណ៍ ស្តីពី កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដោយ រដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលជាការរួមចំណែកក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់កាន់តែមានភាពច្បាស់លាស់។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជានិងថៃ។
សេចក្ដីថ្លែងការបានលើកឡើងថា ភាពប្រសើរឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ក្នុងន័យនេះ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព