ព័ត៌មាន
អាជ្ញាធរខណ្ឌ៧មករាចុះណែនាំដល់អ្នកទទួលផ្ញើរថយន្ត របស់សាលាឯកជនយកផ្លូវសាធារណៈធ្វើជាចំណត
ភ្នំពេញ៖ កម្លាំងនគរបាលសណ្ដាប់ធ្នាប់នៃអធិការដ្ឋានគរបាលខណ្ឌ៧មករា ចុះណែនាំដល់អ្នកទទួលផ្ញើរថយន្តនៅសាលាសកលវិទ្យាល័យ វណ្ណដា ជាប់របងវត្តមង្គលវ័ន មិនអនុញ្ញាតឲ្យយកផ្លូវសាធារណៈធ្វើជាចំណត បង្កការកកស្ទះ និងផលលំបាកដល់ពលរដ្ឋ រស់នៅក្បែរនោះ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការណែនាំពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ចាត់ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ខណ្ឌ និងប៉ុស្តិ៍មនោរម្យ បានចុះណែនាំអ្នកទទួលផ្ញើរថយន្តនៅសាលាសកលវិទ្យាល័យ វណ្ណដា ស្ថិតសង្កាត់មនោរម្យ ដែលគាត់យករថយន្តមកចតសង់ខាងផ្លូវលេខ១២៤ ជាប់របងវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ចាប់ពីពេលនេះទៅមិនអនុញ្ញាតអោយគាត់យករថយន្តផ្ញើរមកចតទាំងសង់ខាងផ្លូវទៀតទេ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកបានចាត់ឲ្យកម្លាំងផ្នែកជំនាញចុះទៅភ្លាមៗដោយណែនាំ និងធ្វើកិច្ចសន្យា មិនអនុញ្ញាតឲ្យបន្តចតរថយន្តអមសងខាងផ្លូវ បង្កការរំខានដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនោះឡើយ ជាពិសេសធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។ លោកអធិការសង្កត់ធ្ងន់ថា ក្រោយណែនាំរួច បើនៅតែបន្តចត នោះនឹងចាត់វិធានការក្ដៅ ដោយស្ទួចរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។
សូមបញ្ជាក់ថា កន្លងមកតាមបណ្ដោយផ្លូវលេខ១២៤ ជាប់របងវត្តមង្គលវ័នហៅវត្តស្វាយដង្គុំ សាលារៀនវណ្ណដា បានយករថយន្ត មកចតលើអមសងខាង ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងពលរដ្ឋ លំបាកក្នុងការធ្វើដំណើរចេញចូល ជាពិសេសអ្នកធ្វើដំណើរថ្មើរជើង ត្រូវដើរកណ្ដាលផ្លូវតែម្ដង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព