ព័ត៌មាន
សម្តេចតេជោ ផ្តាំទៅអ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីស គប្បីត្រូវដឹងប្រវត្តិកិច្ចព្រមព្រៀងផង មុននឹងយកទៅនិយាយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅក្រុមអ្នកស្រាវជ្រាវ និងក្រុមអ្នកនយោបាយមួយចំនួន ដែលបានតាំងខ្លួនជាបិតា និងជាគ្រូនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ គប្បីត្រូវដឹងដំណើរការនៃកិច្ចព្រមព្រៀងនេះផងមុន នឹងយកទៅនិយាយ និងធ្វើការអត្ថាធិប្បាយប្រាប់គេ។
ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ខណៈកិច្ចព្រមព្រៀងមួយនេះ ត្រូវបានអ្នកនយោបាយខ្លះតាំងខ្លួនជាបិតានៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីសនេះ ហើយយកទៅអត្ថាធិប្បាយ ដូចខ្លួនឯងជាអ្នកម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ហត្ថលេខីមួយរូបនោះ បានថ្លែងបែបលក្ខណៈចំអកថា«អ្នកដែលតាំងខ្លួនជាគ្រូនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងឡាយអើយ! គួរតែដឹងរឿងហេតុការណ៍ ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ?»។
សម្តេចតេជោ បានបន្ថែមថា«មានអ្នកជើងល្អធ្វើខ្លាំងជាង ហ៊ុន សែនទៅទៀត តែវាមិនដឹងធ្វើម៉េចទេ…បើគេចង់ខ្លាំងឲ្យវាខ្លាំងទៅ ប៉ុន្តែឲ្យគេនិយាយពីប្រវត្តិទៅ ហើយខ្លឹមសារស្នូលរបស់វាជាស្អី?»។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា បច្ចុប្បន្នធាតុចូលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបានយកមកដាក់បញ្ចូលក្នុងរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់កម្ពុជារួចហើយ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតប ទៅកាន់មនុស្សមួយចំនួន ដែលស្នើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានការកោះប្រជុំបន្ទាន់ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃផងដែរ ប៉ុន្តែសម្តេចបានចោទជាសំណួរថា បើយកកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីស មកដោះស្រាយ តើសហប្រធានឥណ្ឌូណេស៊ី និងបារាំង រួមទាំងបណ្តាប្រទេសហត្ថលេខី ពួកគេយល់ព្រមដែរទេ? ពិតជាមិនអាចទៅរួច ខណៈកម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមកនោះ៕អត្ថបទ ៖ បានចក់






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ