ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញការយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់ជនមានពិការភាពក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា «ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជនមានពិការភាព គឺជាការងារមួយដ៏មានសារៈសំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោកសកល មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ No one left behind»។ ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ នៅទីការក្រសួងទេសចរណ៍។
ពិធីបើកសិក្ខាសាលានាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ, លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សមាគមទេសចរណ៍ សមាគមតន្ត្រីសំនៀងជនពិការ និងវិស័យឯកជន, និងលោក លោកស្រី អ៊ំ ពូ មីង បងប្អូនជនមានពិការភាព និងអង្គសិក្ខាសាលាទាំងអស់ប្រមាណ ២៦០រូប។
ថ្លែងក្នុងឱកាសនៃអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជនមានពិការភាព គឺជាការងារមួយដ៏មានសារៈសំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ចំនួន ២ ដំណាក់កាល ពោលគឺ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨, និងដំណាក់កាលទី២ ឆ្នាំ ២០១៩-២០២៣។ ចំណែកនៅដំណាក់កាលទី៣, ការរៀបចំដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០២៤-២០២៨ គឺជាការបន្តកម្មវិធីកែទម្រង់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយសមត្ថភាព ថាមពល និងបញ្ញាញាណដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីធានាថា ជនមានពិការភាពគ្រប់វ័យ និងគ្រប់ប្រភេទទាំងអស់ រស់នៅប្រកបដោយគុណភាព ក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ព្រមទាំងអាចចូលរួមដោយស្មើភាព ក្នុងសង្គមមួយប្រកបដោយបរិយាបន្ន ដែលគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពចម្រុះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចថា ក្រសួងទេសចរណ៍ បានចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយបង្កើតបរិស្ថានអំណោយផល និងឱកាសឱ្យពួកគេបានចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានផលពីកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយសមភាព និងសមធម៌ តាមរយៈការលើកកម្ពស់កិច្ចគាំពារ ការគាំទ្រ ការផ្តល់សេវាកម្ម និងឱកាសសមស្រប ដល់ជនមានពិការភាពនៅក្នុងវិស័យទេសចរណ៍ រាប់ទាំងការគិតគូរពី ផាសុកវត្ថុសម្រាប់បងប្អូនជនពិការ នៅតាមមណ្ឌលកម្សាន្ត អាជីវកម្មទេសចរណ៍ និងសេវាកម្មទេសចរណ៍ ថែមទៀតផងដែរ៕






-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍