ព័ត៌មាន
វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនបីសហការគ្នាជំរុញលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីផលិតធនធានមនុស្ស សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាកង្វះជំនាញ ធនធានមនុស្ស និងជំរុញឱ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែរីកចម្រើន ដោយការច្នៃប្រឌិត និងសុចរិតភាព។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅ រវាង លោកជំទាវឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ជាមួយ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និង ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ។
នៅក្រោយចប់ពិធីចុះហត្ថលេខានេះ លោកជំទាវឧកញ៉ា តាំង ជូលី បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិនៅថ្ងៃនេះ មានគោលបំណងសំខាន់ៗចំនួន២៖ ទី១.រវាងវិទ្យាស្ថាន ស៊ីតា និងវិទ្យាស្ថាន អិនភីអាយស៊ី គឺដើម្បីជំរុញ និងគាំទ្រលើសកម្មភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងទី២. រវាងវិទ្យាស្ថាន ស៊ីតា និងវិទ្យាស្ថាន អាយធីអាយ គឺដើម្បីជំរុញនិងគាំទ្រលើសកម្មភាពបណ្តុះបណ្តាលជំនាញសេវាកម្មបរិក្ខារត្រជាក់, ការដំឡើងបណ្តាញអគ្គិសនី, និងការថែទាំនិងជួសជុលរថយន្តជាដើម។ លោកជំទាវបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅតាមបេសកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារបស់វិទ្យាស្ថានទាំងបីខាងលើនេះ នឹងចែករំលែកចំណេះដឹង និងលើកស្ទួយគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការមួយចំនួន មានដូចជា ផ្លាស់ប្តូរបទពិសោធន៍និងធនធានបណ្តុះបណ្តាល, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាលនិងនិស្សិត និងធ្វើការសហការក្នុងគម្រោងស្រាវជ្រាវ និងនវានុវត្តន៍រួមគ្នាជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព