ព័ត៌មាន
ស្នងការនគរបាលរាជធានី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការងារសន្តិសុខ និងរៀបរយកម្លាំងសម្រាប់អន្តរាគមន៍គ្រប់សភាពការណ៍
រាជធានីភ្នំពេញ ៖ កាលពីរសៀលថៃ្ងទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីអំពីការងារផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារតាមដានសភាពការណ៍សន្តិសុខសង្គម និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២៥ លើកទិសដៅការងារបន្ត ។
កិច្ចប្រជុំផ្សព្វផ្សាយផែនការការងារនេះ មានការអញ្ចើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការខណ្ឌទាំង១៤ផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងទាំងអស់ ត្រូវរៀបរយកម្លាំងឲ្យបាន១០០ភាគរយ និង២៤ម៉ោង ត្រៀមជាស្រេចសម្រាប់រងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំនិងចេញអន្តរាគមន៍គ្រប់សភាពការណ៍ ។
ក្នុងនោះកម្លាំងទាំងអស់ ក៏ចាំបាច់ត្រូវបង្កើនការពង្រឹងឲ្យបានខ្ពស់បន្តទៀតលើកិច្ចការងារការពារថ្នាក់ដឹកនាំជាតិ , ការងារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ, កិច្ចការងារភូមិសង្កាត់មានសុវត្ថិភាព ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាចរណ៍ តាមបណ្តាផ្លូវមានបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមស្នងការ ក៏បានសង្កត់ធ្ងន់ ដល់ជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា និងជំរុញការគ្រប់គ្រងត្រួតពិនិត្យទីតាំងតូចធំនៃសកម្មភាពប្រព្រឹត្តបទល្មើសទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លែងលួចបើកល្បែងដែលបានចូលបង្ក្រាបហើយ មិនឱ្យមានលួចបើកវិញ ជាពិសេសលួច បង្កប់តាមទីតាំងតូចៗ ៕
អត្ថបទ៖ កុម្ភៈ










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព