ព័ត៌មាន
លោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
ភ្នំពេញ៖ នាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ខណៈមេឃកំពុងធ្លាក់ភ្លៀង លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារ ជាមួយ មន្រ្តីជំនាញក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបន្តត្រួតពិនិត្យមើលទីតាំងការដ្ឋាន ដំណើរការគ្រឿងចក្រវាយរំលំ ដើម្បីធានាបានសុខសុវត្ថិភាព បញ្ជៀសចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរនៅពេលរាត្រី ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះ មុនីវង្ស(ផ្លូវ៩៣) កែងមហាវិថីកម្ពុជាក្រោម(ផ្លូវ១២៨) ក្នុងភូមិ១ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
លោក អភិបាលបានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនទទួលម៉ៅការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលចាស់ទ្រុឌទ្រោមខ្លាំង ត្រូវធានាសុវត្ថិភាពជាចម្បង ធ្វើឲ្យមានលក្ខណៈបច្ចេកទេស ជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅជិតទីតាំងការដ្ឋាន ជាពិសេសនោះប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងតំបន់នេះតែម្ដង។
លោកអភិបាលខណ្ឌ៧មករា ក៏បានសំណូមពរនិងអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលបង្កផលរំខានខ្លះ ការកកស្ទះចរាចរណ៍ ជាដើម ប៉ុន្តែយ៉ាងណាក៏មន្រ្តីជំនាញពាក់ព័ន្ធជួយសម្រួលបានល្អប្រសើរក្នុងអំឡុងការដ្ឋានកំពុងដំណើររហូតដល់បញ្ចប់។
សូមបញ្ជាក់ថា ដំណើរការវាយរំលំអគារនេះ មានការចូលរួមពី ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខណ្ឌ ៧មករាផងដែរ និងក្រុមហ៊ុនទទួលម៉ៅការ សាជីវកម្ម ពិស្ណុការ អន្តរជាតិ។
តាមការបញ្ជាក់ពីលោក សុខ ស៉ីធារ៉ា អគ្គនាយកក្រុមហ៊ុនសាជីវកម្ម ពិស្ណុការ អន្តរជាតិ ទទួលម៉ៅការ បានឲ្យដឹងថា ដំណើរការវាយរំលំអគារនេះ ក្រុមហ៊ុនទទួលម៉ៅការ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយះពេល៤៥ថ្ងៃ គិតចាប់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥តទៅ នឹងវាយកម្ទេចរួចជាស្ថាពរ។
សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ៕ អត្ថបទ៖ កុម្ភៈ









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ