ព័ត៌មាន
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពត
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូន ប្រជាពលរដ្ឋខេត្តកំពត នៅអគារភ្នែកកំពត នៃមន្ទីរពេទ្យបង្អែកខេត្តកំពត។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព នឹងមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុងគោលបំណងជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តកំពត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងមន្ទីរពេទ្យបង្អែកខេត្តកំពត ជាពិសេសទទួលបានការគាំទ្រមូលនិធិពីអង្គការ Fred Hollow Foundation ដែលជាដៃគូសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។ ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែក ឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែក ដ៏មានតម្លៃរបស់យើងគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្តកំពត ពិតជាមានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដោយលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollow Foundation អញ្ជើញចូលរួមចុះពិនិត្យ និងផ្តល់សម្ភារៈវ៉ែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពតដោយឥតគិតថ្លៃ។ ក្នុងនាមមនី្ទរសុខាភិបាលខេត្ត មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរ អរគុណដ៏ជ្រាវជ្រៅជាទីបំផុត ចំពោះទឹកចិត្តក្នុងការជួយ ជំនួយដោយឥតគិតថ្លៃនេះ។

តាងនាមឲ្យមូលនិធិ Fred Hollow Foundation លោក បាក់ តូក្យូ នាយកមូលនិធិ Fred Hollow Foundation ពិតជាមានសេចកី្តរីករាយយ៉ាងក្រៃលែង មានឱកាសសហការគាំទ្រជាមួយនឹងមនី្ទរពេទ្យព្រះអង្គឌួង ក៏ដូចជាមនី្ទរពេទ្យបង្អែកខេត្ត និងមនី្ទរសុខាភិបាលខេត្តកំពត ក្នុងការគាំទ្រពិនិត្យ ពិគ្រោះព្យាបាលជំងឺភ្នែក។ មែនទែនទៅការពិនិត្យសុខភាពភ្នែកនេះ មានសារសំខាន់ខ្លាំងណាស់។ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០១៩ រកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងពិភពលោក គឺមានប្រជាពលរដ្ឋយ៉ាងហោចណាស់ ២,២០០លាននាក់ ដែលមានបញ្ហាភ្នែក ហើយក្នុងនោះមានប្រជាពលរដ្ឋនៅក្នុងពិភពលោកនេះ ប្រមាណជាង ១,០០០លាននាក់ ដែលមានបញ្ហាភ្នែក ហើយមិនទាន់ទទួលបានការព្យាបាលទេ។ ដូច្នេះបញ្ហាភ្នែក គឺជាបញ្ហាធំ ហើយជាបញ្ហារបស់សាកលតែម្តង។ បើយើងក្រឡេកមើលបញ្ហាភ្នែកនៅកម្ពុជាយើងវិញ ក្រសួងសុខាភិបាល បានធ្វើការអង្កេត នៅក្នុងឆ្នាំ២០១៩ បានរកឃើញថា ប្រជាពលរដ្ឋដែលមានបញ្ហាបាយភ្នែក និងពិការភ្នែក ក្នុងចំណោម១០០នាក់ មានប្រជាពលរដ្ឋដែលជាស្រ្តី និងមានអាយុចាប់ពី៥០ឆ្នាំឡើង មានចំនួន៣,២នាក់ (ជាង៣នាក់) បើជាបុរស ១,៦នាក់។ ទន្ទឹមគ្នានោះ លោកនាយកមូលនិធិ បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យព្រះអង្គឌួង និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ដែលបានគាំទ្រដល់សេវាសុខភាពភ្នែក ជូនបងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ រដ្ឋា













-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ