ព័ត៌មាន
TOP NEWS | សម្ដេចតេជោ ចាត់ទុកលទ្ធផលនៃកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា និងថៃជាការប្រមូលផលដើមរដូវនៃ យុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្ដេចធិបតី
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលានេះ បានផ្ញើសារជូនជនរួមជាតិ ភ្ជាប់ជាមួយរូបភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ដោយសម្ដេចបានចាត់ទុកលទ្ធផលនៃកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃនេះ គឺជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត «ស្ងាត់ តែមិនស្ងៀម» របស់របស់សម្ដេចធិបតី។
សម្ដេចតេជោ បានសរសេរថា នេះជាការប្រមូលផលដើមរដូវនៃ យុទ្ធសាស្រ្ត «ស្ងាត់ តែមិនស្ងៀម» របស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖«ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»។
សូមបញ្ជាក់ថា កម្ពុជា-ថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និងអធិបតីភាពសាក្សីពីសំណាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព