ព័ត៌មាន
កម្ពុជាចែករំលែកពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដល់ធុរកិច្ច និងវិនិយោគអាស៊ាន
កម្ពុជាចែករំលែកពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសដំណើររៀបចំប្រព័ន្ធទូទាត់បាគង និងបទពិសោធជោគជ័យ នៃប្រតិបត្តិការប្រព័ន្ធបាគង ដែលជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅក្នុងពិភាក្សានៃកិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ (ABIS)។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ (ABIS) ក្រោមប្រធានបទ “បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ វេទិកានេះមានការចូលរួមពីវាគ្មិនជំនាញ នៃថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និង TikTok ជាដើម ដោយកិច្ចពិភាក្សានេះបានផ្តោតលើដំណោះស្រាយចំពោះឧបសគ្គរបស់ MSMEs ក្នុងសេដ្ឋកិច្ច ឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និងតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការបង្កើនអំណាចដល់ MSMEs ក្នុងតំបន់ អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។
នាឱកាសនោះ, លោកជំទាវបណ្ឌិត បានលើកឡើងពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសដំណើររៀបចំ ប្រព័ន្ធទូទាត់បាគង និងបទពិសោធន៍ជោគជ័យដែលប្រតិបត្តិការប្រព័ន្ធបាគង បានជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យសហគ្រាសអាចធ្វើ ពាណិជ្ជកម្មយ៉ាងទូលំទូលាយ សំដៅកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំអមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពីទូទាំង តំបន់អាស៊ាន និងប្រទេសជាដៃគូនានាជុំវិញពិភពលោក៕អត្ថបទ៖ សុន រ៉ាឌី,




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព