ព័ត៌មាន
ប្រធានរដ្ឋសភាស្តីទី អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន៥៥នាក់សម្ដែងការគួរសម និងទទួលអនុសាសន៍
និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន ៥៥នាក់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានទទួលការអនុញ្ញាពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចូលជួបសម្ដែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ណែនាំ នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី។
លោកស្រី វន ឆយសុនាថ ជ័យលាភីថ្នាក់បណ្ឌិត ជាតំណាងក្រុមនិស្សិតជ័យលាភី បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតជ័យលាភីអាហារូបករណ៍អូស្ត្រាលីកម្ពុជា មានសរុបចំនួន ៥៥រូប ក្នុងនោះមានស្រី ២៩ រូប (មកពីស្ថាប័នរដ្ឋចំនួន ២០រូប មកពីស្ថាប័នឯកជនចំនួន ១៣រូប និងមកពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ២២រូប) ដែលនឹងបន្តការសិក្សាលើជំនាញផ្សេងៗ ដូចជា៖ កសិធុរកិច្ច ការគ្រប់គ្រងធនធានព្រៃឈើដោយប្រើប្រាស់បច្ចេកវិទ្យាបកស្រាយរូបភាពផ្កាយរណប គោលនយោបាយសាធារណៈ នវានុវត្តន៍ខ្សែផ្គត់ផ្គង់ វិភាគទិន្នន័យ បរិស្ថាន ច្បាប់ អប់រំ និងយេនឌ័រជាដើម។
តំណាងក្រុមនិស្សិតជ័យលាភី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រនូវការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាំងចិត្តថា នឹងខិតខំក្រេបជញ្ជក់ចំណេះដឹង ជំនាញថ្មីៗ ទស្សនទានគន្លឹះ និងរក្សាអត្តសញ្ញាណជាតិ ដ៏ផូរផង់ ជាពិសេស រក្សាទំនាក់ទំនង និងបង្កើនមិត្តភាពល្អយូរអង្វែងបន្ថែមទៀតជាមួយប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូននិស្សិតជ័យលាភីទាំងអស់ និងបានបង្ហាញនូវមោទនភាពចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី ដែលជាអាហារូបករណ៍មួយ ដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានយកឱកាសនេះ ថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានមានប្រសាសន៍ជម្រាបជូននិស្សិតទាំងអស់អំពីរដ្ឋសភា នីតិកាលទី៧នេះ ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងគេ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានបំពេញមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភាជាដើម។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជម្រាបជូនដល់និស្សិតទាំងអស់បានយល់ដឹងយ៉ាងលម្អិតអំពីតួនាទីភារកិច្ចស្នូលទាំងបីរបស់រដ្ឋសភា រួមទាំងការងារពង្រឹងវិស័យការទូតសភាផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានចែករំលែកបទពិសោធន៍ ក៍ដូចជាសំណូមពរមួយជូននិស្សិតជ័យលាភីទាំងអស់ សម្រាប់បានជាពុទ្ឋិក្នុងការត្រិះរិះពិចារណា ក្នុងនោះរួមមាន៖
១.ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រតាមរយៈការចូលរួមចំណែកទាំងក្នុងការពិភាក្សាក្រុម នៅក្នុងថ្នាក់។
២.ត្រូវរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ទាំងជាមួយនិស្សិត និងបណ្តាញការងារដែលមានស្រាប់ទាំងនៅក្នុងប្រទេស និងនៅអូស្ត្រាលី ដូចជាស្ថានទូតកម្ពុជាជាដើម ។
៣.ត្រូវគិតគូរពីការថែទាំសុខភាពឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ។
៤.ត្រូវបន្តផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាយើង ឱ្យបានច្រើន រួមមានការបន្តការពារថែរក្សាសន្តិភាព ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៀត ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់យើង និងទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្ត្របរទេស ឱ្យមកលេងប្រទេសកម្ពុជាយើងឱ្យបានកាន់តែច្រើនឡើងៗ។
៥.ត្រូវប្រើពេលវេលាដែលមាននៅក្នុងប្រទេសអូស្ត្រាលីឱ្យអស់លទ្ឋភាព តាមរយៈការធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រដ្ឋផ្សេងៗ ក្នុងគោលបំណងសិក្សាស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណី របស់ប្រជាជនអូស្ត្រាលី ដែលទាំងនេះនឹងក្លាយជាបទពិសោធន៍ជីវិតមួយ (Life experience) ដ៏មានតម្លៃបំផុតសម្រាប់និស្សិតទាំងអស់៕
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត