ព័ត៌មាន
សហរដ្ឋអាមេរិក ប្រកាសថា នឹងដកបម្រាមផ្នែកសព្វាវុធលើកម្ពុជា អំឡុងទស្សនកិច្ចអាស៊ីរបស់លោក Trump
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ពិភពលោកបានមើលឃើញនូវវឌ្ឍនភាពការទូតដ៏កម្រ និងជាប្រវត្តិសាស្រ្តមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន។

នៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងតំបន់ និងសារព័ត៌មានអន្តរជាតិ លោកប្រធានាធិបតីអាមេរិក Donald Trump —ក្នុងដំណើរទស្សនកិច្ចអាស៊ីលើកដំបូងរបស់លោកនៃអាណត្តិទីពីរ — បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបានបញ្ចប់ភាពតានតឹងព្រំដែនរវាងសថៃ និងកម្ពុជា។
កិច្ចព្រមព្រៀងនេះ ក៏មើលឃើញសហរដ្ឋអាមេរិក បានយល់ព្រមដកបម្រាមសព្វាអាវុធមកលើកម្ពុជា ដោយលើកឡើងពី «ការប្រឹងប្រែងស្វែងរកសន្តិភាព» របស់ប្រទេសនេះ។ ភាគីទាំងពីរក៏បានប្តេជ្ញាថានឹងចាប់ផ្តើមសមយុទ្ធការពារ ដែលគេហៅថា “សមយុទ្ធឆ្មាំអង្គរ” (ANGKOR SENTINEL) ឡើងវិញ ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៧មក និងពង្រីកកិច្ចសហប្រតិបត្តិការលើឧក្រិដ្ឋកម្មឆ្លងដែន។
លើសពីនេះទៅទៀត ឥឡូវនេះ ក្រុមមន្រ្តីកម្ពុជា នឹងអាចចូលរៀននៅមហាវិទ្យាល័យយោធាសហរដ្ឋអាមេរិក បានកាន់តែច្រើនឡើងថែមទៀត ដែលជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងផ្នែកវិជ្ជាជីវៈ និងការកសាងថ្នាក់ដឹកនាំនាពេលអនាគត៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព