ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចាត់ទុកសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់
លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាង រាជរដ្ឋាភិបាលកម្ពុជា និងបារាំង ដោយលោកចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។
តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់៖ ប្រទេសបារាំងអំពាវនាវឱ្យភាគីអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ»៕





-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន