ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្ត ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញការវិនិយោគនិងទេសចរណ៍
(ប៊ុយដាប៉ែស)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំដំណើរទស្សនកិច្ចពិសេសមួយ ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន អញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស។
ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ភ្ជាប់ទំនាក់ទំនងទេសចរណ៍ វប្បធម៌ និងប្រពៃណីនៃប្រទេសទំាងពីរ ក្នុងការឈានឆ្ពោះទៅការលើកកម្ពស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការអប់រំ រវាងប្រទេសទំាងពីរឱ្យកាន់តែររីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។
តំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដែលគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចមាន Castle District of Buda ដែលមានប្រភពនៃ ការតាំងទីលំនៅ របស់រ៉ូម៉ាំង Aquincum ហើយក្លាយជារដ្ឋធានី ម៉ាហ្គារ (Magyar) នៅសតវត្សរ៍ទី១៣។ ភាពល្បីល្បាញ Castle District of Buda ជាបេតិកភណ្ឌមជ្ឈិមសម័យ និងស្ថាបត្យកម្មបែបអឺរ៉ុប សម័យបុរាណ ប៊ូដា មានកន្លែងប្រវត្តិសាស្ត្រជាច្រើន។
គណៈប្រតិភូ ក៏បានអញ្ជើញទស្សនា Freshman’s ដែល ជាសំណង់បែបអឺរ៉ុបសម័យបុរាណ និងបែបរ៉ូម៉ាំងថ្មី សាងសង់ពីឆ្នាំ ១៨៩៥ ដល់ ១៩០២ ដើម្បីអបអរខួប ១០០០ ឆ្នាំនៃរដ្ឋហុងគ្រី។ គណ:ប្រតិភូក៏បានអញ្ជើញទស្សនា Bastion Central Market Hall ដែលជាសំណង់បុរាណបានកែច្នៃជាទីផ្សារមានលក់របស់របរជាច្រើនពិសេសចំណីអាហារ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ទីផ្សារត្រូវបានខូចខាតយ៉ាងខ្លាំង។ ឆ្នាំ ១៩៩១ មានការជួសជុលដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធ្វើឲ្យសំណង់បុរាណនេះ វិលត្រលប់ទៅភាពរុងរឿងដូចដើម។ Freshman’s ផ្សារធំនេះបន្តក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៃទីក្រុងប៊ុយដាប៉ែស។
ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូបានអញ្ជើញទស្សនា Heroes’ Square និងព្រះមរបរាជវំាង Gödöllő ។ ព្រះបរមរាជវាំង Gödöllő គឺជាវិមានដ៏សំខាន់បំផុត និងធំបំផុតនៃស្ថាបត្យកម្មរាជវាំងហុងគ្រី។ វាជាអគារ ដ៏ចម្លែកមួយនៅលើផ្ទៃដី ១ ៧០០ ម៉ែត្រការ៉េជាមួយ នឹងឧទ្យានទំហំ ២៨ហិកតា។ ភាពល្បីល្បាញ របស់ព្រះបរមរាជវំាង ដោយសារ ជាកន្លែងពេញចិត្ត បំផុតរបស់ម្ចាស់ក្សត្រី Elisabeth នៃប្រទេសហុងគ្រី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍វាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ ការរីកចម្រើនដ៏អស្ចារ្យ នៃរដ្ឋធានីប៊ុយដាប៉ែស។ សម្តេចបានលើកឡើងថាទោះបីមានការរីកចម្រើនយ៉ាងណាក្តី ហុងគ្រីរក្សានូវអត្តសញ្ញាណ ប្រពៃណី វប្បធម៌ ជាពិសេសតម្លៃស្ថាបន្យកម្មអស្ចា្យ។
នៅក្នុងឱកាសនេះ សម្តេចបានស្នើភាគីហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្សារភ្ជាប់ វប្បធម៌ ទេសចរណ៍ប្រទេសទំាងពីរ ឱ្យមានភាពស៊ីជម្រៅថែមទៀត ដើម្បីបន្តកសាងសហថាមវន្ត សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី តំបន់ និងអន្តរជាតិ ។ លើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរ ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព