ព័ត៌មាន
ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននានានៅកម្ពុជាគាំទ្រពេញទំហឹងសេចក្តីថ្លែងការណ៍សន្តិភាពរវាង កម្ពុជា និងថៃ
ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិដាច់ដោយឡែកពីគ្នា ប្រកាសគំាទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ ខណៈសេចក្តីថ្លែងការណ៍នេះ ជាការបើកទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។
ញត្តិរបស់ព្រឹទ្ធសភា រដ្ឋសភា និងតាមបណ្តាក្រសួងស្ថាប័នទាំងនោះ បានលើក ឡើងដូចៗគ្នាថា សូមគាំទ្រសេចក្ដីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយក៏សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ។
តាមរយៈញត្តិទាំងនោះ បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការណ៍នេះ ដែលមានវត្តមានជាសាក្សីដោយប្រធានាធិបតី សហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបើកនូវទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការបន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។
នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតរបស់ជាតិ ដែលជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ «សូមគាំទ្រជាពិសេសចំពោះក្របខ័ណ្ឌដែលមានលក្ខណៈជាក់ស្ដែង និងគ្រប់ជ្រុងជ្រោយ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍នេះ។ វិធានការទាំងអស់នេះគឺជាការផ្តល់អាទិភាព ដល់សុវត្ថិភាព និងសន្តិសុខប្រជាជនកម្ពុជា និងការពារផលប្រយោជន៍ជាតិ តាមរយៈការដាក់ចេញនូវវិធានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការដោះស្រាយក្តីកង្វល់ផ្នែកមនុស្សធម៌សំខាន់ៗរួមទាំងការដោះលែងវីរយុទ្ធជនកម្ពុជាដែលកំពុងជាប់ឃុំ និងការបង្កើតជាផ្លូវការនូវយន្តការទ្វេភាគី និងតំបន់ដ៏រឹងមាំ តួយ៉ាងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង និងការបន្តកិច្ចសន្ទនាលើបញ្ហាព្រំដែនដែលនៅសេសសល់។
ញត្តិបានលើកឡើងទៀតថា ជំហរប្រកបដោយសង្គតិភាពរបស់កម្ពុជាគឺរាល់បញ្ហាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ តាមរយៈញត្តិនេះដែរ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួងនានា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះតួអង្គសម្របសម្រួលអន្តរជាតិសំខាន់ៗដែលបានរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការធ្វើឱ្យដំណោះស្រាយនេះលេច ចេញជារូបរាងឡើង។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តម ដូណាល់ ត្រាំ(Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចំពោះតួនាទីដ៏ម៉ឺងម៉ាត់របស់លោកក្នុងការធានានូវ បទឈប់បាញ់ដំបូង និងការជំរុញបរិយាកាសការទូតសម្រាប់កិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានោះសូមកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ដាតុ សេរី អានវ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធានអាស៊ាន ចំពោះការគាំទ្រមិនងាករ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ប្រកបដោយស្ថាបនារបស់លោកផងដែរ។
តាមរយៈញត្តិខាងលើនេះដែរ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័នាននាក៏សូមប្តេជ្ញាយ៉ាងមុតមាំគាំទ្ររាជរដ្ឋាភិបាលនៅក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ និងហ្មត់ចត់បំផុត។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងបើកទំព័រថ្មី សំដៅផ្លាស់ប្តូរតំបន់ព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរពីប្រភពនៃភាពតានតឹង ទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និង ប្រជាជនថៃផងដែរ៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប