ព័ត៌មាន
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដង្ហែអង្គកឋិនទានទៅកាន់វត្ត សិរីវង្ស ខេត្តព្រៃវែង
នាឱកាសរដូវកាលបុណ្យកឋិនទាននេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែរទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី ស្ថិតនៅភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ព្រមទាំងប្រគេនបច្ច័យ រួមទាំងទេយ្យវត្ថុ ទុកសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងសមិទ្ធផលនានា និងបានដោះស្រាយភាពខ្វះខាតក្នុងអារាមវត្តផងដែរ។
ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន សខេង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំង ភ្ញៀវកិត្តិយសជាច្រើនទៀត។
ឯកឧត្តម ជា សុមេធី មានប្រសាសន៍ថា ពិធីបុណ្យកឋិនទាននេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណងសាមគ្គីភាពរវាងមន្ត្រីរាជការ ក្រុមគ្រួសារ និងសង្គម និងបានជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យចម្រើនរុងរឿងគង់វង្សយូរអង្វែង។
ឯកឧត្តម បញ្ជាក់ទៀតថា ប្រទេសជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយ នឹងការអភិវឌ្ឍន៍គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសបានធ្វើដំណើរ ប្រកបមុខរបរកស៊ីបានដោយសេរី នឹងធ្វើបុណ្យទាន បានគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមរយៈបុណ្យអង្គកឋិនទានមហាសាមគ្គីនាពេលនេះ ឯកឧត្តម សូមឧទ្ទិសកុសលផលបុណ្យនេះជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន បុព្វបុរសខ្មែរ និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឪកាសនោះដែរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យមួយចំនួន សម្រាប់កសាងដំបូងសាលាឆាន់១ខ្នង ដែលមានទទឹងប្រវែង ២០,៣០ម៉ែត្រ និងបណ្តោយប្រវែង ៤៥,៣០ម៉ែត្រ រួមទាំងសមិទ្ធផលនានា ក៏ដូចជាតម្រូវការប្រើប្រាស់ផ្សេងៗក្នុងអារាមវត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព