ព័ត៌មាន
វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជី ច.ប.ផ ដល់ឧស្សាហករ និងសិប្បករនានា
ភ្នំពេញ ៖ វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ) ដល់ម្ចាស់សហគ្រាស និងសិប្បកម្មកែច្នៃនានា ស្វែងយល់បន្ថែម អំពីគុណតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីប្រើប្រាស់ជាឧបករណ៍ស្នូល សម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។
វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥នេះ បាន បើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រោមធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ម្ចាស់ឧស្សាហកម្ម សហគ្រាស និងសិប្បកម្មនានា លើការងារអភិវឌ្ឍន៍វិស័យ ស្តង់ដារលើការចុះបញ្ជីផលិតផល ដែលជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការបង្កើននូវប្រសិទ្ធភាព ផលិតកម្ម គុណភាព សុវត្ថិភាពផលិតផល សេវាកម្ម និងការប្រើប្រាស់ជាឧបករណ៍ស្នូល សម្រាប់សម្របសម្រួលការធ្វើពាណិជ្ជកម្ម ទំនិញ និងផលិតផលនៅក្នុងនិងក្រៅប្រទេស។
នៅក្នុងកម្មវិធីផ្សព្វផ្សាយនេះ, ឧស្សាហករ និងសិប្បករ ថ្លែងលើកឡើងស្រដៀងគ្នាថា កម្មវិធីផ្សព្វផ្សាយអំពីការចុះបញ្ជីផលិត ផល (ច.ប.ផ) នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែម ពីរៀបរបបលើការរៀបចំខ្សែច្រវាក់ ផលិតកម្ម និងនីតិវិធីផ្សេងៗនៃការចុះបញ្ជីឱ្យស្របតាមលក្ខខណ្ឌតម្រូវ ដើម្បីឱ្យឧស្សាហកម្ម សហគ្រាស ជាពិសេសសិប្បកម្មនានា ដែលមិនទាន់ចុះបញ្ជី អាចឈានទៅចុះបញ្ជីផលិតផល (ច.ប.ផ) ដោយអនុលោមទៅតាមផលិតផលរបស់ខ្លួន។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ វិទ្យាស្ថានស្តង់ដាកម្ពុជា បានចេញអាជ្ញាបណ្ណសរុបចំនួន ៤.៣៣៧ អាជ្ញាបណ្ណ ក្នុងនោះមានអាជ្ញា បណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដាប្រើប្រាស់សារធាតុគីមីចំនួន ៧០៣ អាជ្ញាបណ្ណ,, ការប្រើប្រាស់ និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ៣១៩ អាជ្ញាបណ្ណ, ចុះបញ្ជីផលិតផល ច.ប.ផ ចំនួន ២.០៥២ អាជ្ញាបណ្ណ បញ្ជាក់សុវត្ថិភាពផលិតផលអគ្គិសនី និង អេឡិច ត្រូនិកចំនួន ៩១៨ អាជ្ញាបណ្ណ, បញ្ជាក់សុវត្ថិភាពផលិតផលយានយន្តចំនួន ៦៤, និងអាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពទោចក្រ និងត្រីចក្រ យានយន្ត (ម៉ូតូ) ចំនួន ៣ អាជ្ញាបណ្ណ, និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផលជាដើម៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព