ព័ត៌មាន
គណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភាស្វែងយល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់ និងវឌ្ឍនភាពនៅខេត្តកោះកុង
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវិស័យយុត្តិធម៌ ជាមួយលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។ កិច្ចប្រជុំ បានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅ សាលាខេត្តកោះកុង។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមាន ប្រសាសន៍ថា គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញចុះមកខេត្តកោះកុងនាពេលនេះក្នុងគោលបំណងមកសិក្សាស្វែងយល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់ របស់ប្រធានតុលាការ សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ស្តាប់នូវរបាយការណ៍ និងសំណូមពរផ្សេងៗពីរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធខេត្តកោះកុងដើម្បីរួមគ្នាដោះស្រាយឱ្យប្រសើរតទៅ មុខទៀត។

លោកជំទាវ ឈី វ៉ា បានមានប្រសា សន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃដោយគិតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទទួលបានសន្តិភាព និងស្ថិរភាពទូទាំងប្រទេស ប្រជាពលរដ្ឋទាំងអស់មានសេចក្តីក្រេតអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ដោយឡែកខេត្តកោះកុងទទួលបានការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តហើយជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកជំទាវបានបន្តថា ទន្ទឹមនឹង នោះរដ្ឋបាលខេត្តកោះកុងបាន បន្តពង្រឹងការអនុវត្ត តួនាទីនិងភារកិច្ចស្របតាមច្បាប់ និងអនុក្រិត្យគោលនយោបាយ និងលិខិតបទដ្ឋាននានាដែលមានជាធរមានឱ្យកាន់តែមានការវិវត្តន៍រីកចម្រើនជាលំដាប់។
លោកជំទាវ បានបន្ថែមថា ខេត្តកោះកុងទន្ទឹមនឹងមានការរីកច្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជាការចុះបញ្ជីដីធ្លីនៅមិនទាន់ចប់និងការអនុវត្តច្បាប់នៅមានការ លំបាកដោយប្រជាពលរដ្ឋយល់ដឹងមានកម្រិត។
ដោយឡែកឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង បានជម្រាបជូនពីសមិទ្ធិផលធំចំនួនពីរដែលតុលាការេខត្តកោះកុងសម្រេចបាន ទី១ ការដោះស្រាយការកកស្ទះសំណុំរឿងបាន ៩៥% មុនឆ្នាំ២០២៤ និងទី២៖សំណុំរឿងឆ្នាំ២០២៥ ដោះស្រាយបាន៩២%។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ជូនរដ្ឋបាលខេត្តកោះកុង និង ឯក ឧត្តម ប្រធានសាលាដំបូងខេត្តកោះកុងចូលរួមអនុវត្តច្បាប់និងវិស័យយុត្តិធម៌បានល្អប្រសើរជាបណ្តើៗ និងកាន់តែល្អនាថ្ងៃអនាគត។ទន្ទឹមនឹងនោះ ឯកឧត្តម បានសំណូមពរ ឱ្យរដ្ឋបាលខេត្តក៏ដូចជាសាលា ដំបូងខេត្តខិតខំចូលរួមផ្សព្វផ្សាយច្បាប់បន្ថែមទៀតដល់ប្រជាពរដ្ឋដើម្បីឱ្យគាត់បានយល់និងចូលរួមអនុវត្តច្បាប់ និងគោរពច្បាប់៕



-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ